ជាតិ
ម្ទេសខ្មាំង ជា​ថ្នាំ​ព្យាបាល​ជំងឺ​ក្រពះ ពោះវៀន ផ្ដាសាយ​…..
29, Aug 2020 , 8:59 am        
រូបភាព
​ម្ទេសខ្មាំង ជាតិ​ណ​គល់​រឹង រស់​បាន​ច្រើន​ឆ្នាំ ឬ​១-២​ឆ្នាំ មាន​កម្ពស់​០,៨០-១,៥០​ម៉ែត្រ ហើយ​គេ​និយម​ដាំ​តាម​ផ្ទះ ដើម្បី​បេះ​ផ្លែ​ធ្វើ​គ្រឿង និង​ស្លឹក​ធ្លើ​ម្ហូប ។​

 
​បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា ម្ទេស​មាន​រសជាតិ​ហឹរ ជា​ថ្នាំ​ព្យាបាល​ក្រពះ ពោះវៀន ចុក​ឆ្អល់​រមួល​អាហារ​មិន​រលាយ ជំងឺ​ផ្ដាសាយ និង​ឈឺភ្នែក​ក្រហម​ដែល​បណ្ដាលមកពី​ស្ទះ​រន្ធ​ទឹកភ្នែក​។ បរិមាណ​ប្រើប្រាស់ យក​ម្ទេស​ក្រៀម​ដាំ​ផឹក ៣-៦​ក្រាម​។​
 
​ដោយឡែក​ហាម​ប្រើប្រាស់​ចំពោះ អ្នក​រលាក​ក្រពះ​ស្រួចស្រាវ ដំបៅ​ក្រពះ និង​ឫសដូងបាត​៕
 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​

© រក្សាសិទ្ធិដោយ thmeythmey.com