ជាតិ
​ថ្ងៃ​ឈប់សម្រាក​សារ​ធារ​ណៈ​២១​ថ្ងៃ ​នៅក្នុង​​ឆ្នាំ​២០២១នេះ
01, Jan 2021 , 10:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្រាប់​ឆ្នាំ​២០២១​នេះ រដ្ឋាភិបាល​កម្ពុជា បានកំណត់​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ឲ្យ​នៅត្រឹមតែ​២១​ថ្ងៃ​វិញ​។ នេះ​បើតាម​យោងតាម​អនុក្រឹត្យ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និ​យោ​ជិ​ក កម្មករ​ប្រចាំឆ្នាំ​២០២១​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ ខែសីហា​។

  
 
​ពិធីបុណ្យ​មាឃបូជា​, ទិវា​កុមារ​អន្តរជាតិ​១ មិថុនា​, ខួប​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣​តុលា និង​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ លែង​ជា​ប្រតិទិន​ឈប់សម្រាក​ទៀតហើយ​។ ជាមួយគ្នា​នោះ ទិវា​ចងចាំ ២០ ឧសភា ក៏ត្រូវ​ដកចេញ​ពី​ប្រតិទិន​វិញ​ផងដែរ​។ 
 
​សម្រាប់​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហនុ នៅ​ថ្ងៃ​ខែឧសភា ដែល​ធ្លាប់តែ​ឈប់សម្រាក​ចំនួន​៣ ថ្ងៃ ត្រូវ​មក​ឈប់សម្រាក​តែមួយ​ថ្ងៃ​វិញ​។ ចំណែក​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ដែល​ធ្លាប់​ឈប់​៤​ថ្ងៃ ត្រូវ​ប្តូរ​មក​ឈប់​ត្រឹម​៣​ថ្ងៃ​វិញ​។  ខែកុម្ភៈ កក្កដា សីហា និង​ធ្នូ មិនមាន​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ឡើយ​។ 
 
​ប្រតិទិន​ឈប់សម្រាក​ការងារ ទាំង​២១​ថ្ងៃ ក្នុង​ឆ្នាំ​២០២១​នេះ​
​ខែមករា​
- ថ្ងៃទី ១ ខែមករា ៖ ទិវា​ចូលឆ្នាំ​សកល​
- ថ្ងៃទី ៧ ខែមករា ៖ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​
 
ខែមីនា​
- ថ្ងៃទី ៨ ខែមីនា ៖ ទិវា​អន្តរជាតិ​នារី​
 
​ខែមេសា​
- ថ្ងៃទី ១៤-១៥-១៦ ខែមេសា ៖ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក​
- ថ្ងៃទី​២៦ ខែមេសា ៖ ពិធីបុណ្យ​វិសាខបូជា​
- ថ្ងៃទី​៣០ ខែមេសា ៖ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​
 
​ខែឧសភា​
- ថ្ងៃទី ១ ខែឧសភា ៖ ទិវា​ពលកម្ម អន្តរជាតិ 
- ថ្ងៃទី​១៤ ខែឧសភា ៖ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះ​កុរ​ណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា 

​ខែមិថុនា​
- ថ្ងៃទី ១៨ ខែមិថុនា ៖ ព្រះរាជ​ពិធី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​នរោត្តម មុនិនាថ សីហនុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ​
 
​ខែកញ្ញា​
- ថ្ងៃទី​២៤ ខែកញ្ញា ៖ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​
 
​ខែតុលា​
- ថ្ងៃទី​៥-៦-៧ ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
- ថ្ងៃទី ១៥ ខែតុលា ៖ ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខែ្មរ «​ព្រះ​បរម​រតន​កោដ្ឋ​»
 - ថ្ងៃទី ២៩ ខែតុលា ៖ ព្រះរាជ​ពិធី គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
 
​ខែវិច្ឆិកា​
- ថ្ងៃទី ៩ ខែវិច្ឆិកា ៖ ពិធីបុណ្យ ឯករាជ្យ​ជាតិ​
- ថ្ងៃទី​១៨-១៩-២០ ខែ​វិ​ចិ្ឆ​កា ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​៕ 
 
 

Tag:
 ថ្ងៃសម្រាក
© រក្សាសិទ្ធិដោយ thmeythmey.com