សិល្បៈអន្តរជាតិ
អន្តរជាតិ
Chadwick Boseman តួរឿង Black Panther ស្លាប់ក្នុងអាយុ៤៣ឆ្នាំ
29, Aug 2020 , 10:16 am        
រូបភាព
លោក Chadwick Boseman ដែលជាតួអង្គវីរបុរស (superhero) ក្នុងរឿង Black Panther
លោក Chadwick Boseman ដែលជាតួអង្គវីរបុរស (superhero) ក្នុងរឿង Black Panther
ដោយ: រួបរួម
លោក Chadwick Boseman ដែលជាតួអង្គវីរបុរស (superhero) ក្នុងរឿង Black Panther របស់ផលិតកម្មអាមេរិក Marvel Cinematic Universe បានទទួលមរណភាពក្នុងអាយុ៤៣ឆ្នាំ ក្រោយតស៊ូប្រយុទ្ធនឹងជំងឺមហារីកពោះវៀនអស់រយៈពេល៤ឆ្នាំ។



លោក Boseman ដែលមានឈាមជ័រសេរ៉ាឡេអូន និងនីហ្សេរីយ៉ា បានកើត និងធំធាត់នៅក្រុង Anderson រដ្ឋ South Carolina។ តំណាងម្នាក់ បានបញ្ជាក់ប្រាប់ AP ថា តារាសំដែងរូបនេះ បានទទួលមរណភាពនៅគេហដ្ឋានរបស់ខ្លួនក្នុងរដ្ឋ Los Angeles ដែលគាត់ស្នាក់នៅជាមួយភរិយា និងសមាជិកគ្រួសារផ្សេងទៀត។

នាអំឡុងសម្រាកព្យាបាលកន្លងមក លោក Boseman មិនដែលនិយាយជាសាធារណៈនោះឡើយ។ លោកបានទទួលមរណភាពនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

ក្រៅពីរឿង Black Panther នៅឆ្នាំ២០១៨ លោក Boseman ដែលជាតួអង្គក្នុងរឿងផ្សេងទៀតដូចជា Marshall, Avengers: Infinity War, Avengers: Endgame, 21 Bridges និង Da 5 Bloods ជាដើម។

តាមរយៈរឿង Black Panther លោក Boseman បានឈ្នះពាន Best Hero ពីកម្មវិធី MTV Movies & TV Awards, ពាន Oustanding Performance ពី Screen Actors Guild Awards និងពាន NAACP Image Award ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com