ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិធី​ចុះហត្ថលេខា​គម្រោង​ស្មា​ត​ហូ​ម​អន្តរជាតិ រវាង Le Condé BKK1 និង Xiaomi Cambodia ក្រោម​ព្រះ​វត្តមាន ព្រះអង្គម្ចាស់​ក្ស​ត្រី ន​រោ​ត្ដម សូរិយា
29, Aug 2020 , 2:06 pm        
រូបភាព
ដោយ: ថ្មីៗ
​របៀប​ផ្លាស់ប្ដូរ​ការរស់នៅ​តាម​រយៈ​ទំនើប​កម្មនា​អនាគតកាល ពេលនេះ​គឺ​កំពុងតែ​កើតឡើង​តាមរយៈ​គម្រោង​ស្មា​ត​ហូ​ម របស់ Le condé BKK1 ហើយ​។ គម្រោង​នេះ​កើតចេញពី​កិច្ចសហការ​រវាង​ក្រុមហ៊ុន Wangfu Guoji ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ Le Condé BKK1 ជាមួយនឹង ក្រុមហ៊ុន Xiaomi Cambodia ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​មួយ​។​
 
​កាលពី​ថ្ងៃទី​២៨​ខែសីហា​នេះ ពិធី​ចុះហត្ថលេខា​ទ្វេភាគី​រវាង Le Condé BKK1 និង Xiaomi Cambodia ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​នៃ​ភ្ញៀវកិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម សូរិយា ទូត​សុច្ឆន្ទៈ​នៃ​គម្រោង Le Condé BKK1​។ 


 
​ក្រៅពីនេះ ក៏មាន​ព្រះ​វត្តមាន ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធិ​ពង្ស អ្នកអង្គម្ចាស់​ក្ស​ត្រី ន​រោ​ត្ដម ពង្ស​មុនី​រ័ត្ន​ទេវី និង​វត្តមាន​លោក Zhong Jinjian នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Wangfu Guoji លោក Cui Hui ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Wangfu Guoji លោក Gao Feng អគ្គនាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន Xiaomi Cambodia និង​កញ្ញា តន ម៉ា​រី​កា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Xiaomi Cambodia​។​


 
​កម្មវិធី​បាន​ប្រារព្ធ​ឡើង​ដោយមាន​ការចូលរួម​ពី​សាធារណជន​យ៉ាងច្រើន​កុះករ ជាមួយនឹង​បទ​បង្ហាញ​សម្ភារៈ​ទំនើប​នានា និង​វីដេអូ​ដែល​បង្ហាញ​ឲ្យ​ទស្សនិកជន​បានឃើញ​អំពី​គម្រោង​ស្មា​ត​ហូ​មរ​បស់ Xiaomi Cambodia​។ នៅក្នុង​វីដេអូ​នោះ ទស្សនិកជន​បានឃើញ​ពី​សមត្ថភាព​សម្ភារៈ​ឆ្លាត​វៃ​នៅក្នុង​គេហដ្ឋាន​ដែលមាន​ចាប់តាំងពី ភាព​ទំនើង និង​ភាពងាយស្រួល ដែល​អ្នក​អាច​បញ្ជា​ឲ្យ​ម៉ាស៊ីនត្រជាក់ វាំងនន ពន្លឺភ្លើង ក្នុងផ្ទះ បើក​បិទ​ដោយ​ខ្លួនឯងបាន​គ្រប់ពេលវេលា​និង​ទីកន្លែង ដោយ​គ្រាន់តែ​ចុច​តាម​កម្មវិធី​ទូរ​សព្ទ​តែប៉ុណ្ណោះ​។ នេះហើយ​ជា​កិត្យានុភាព​នៃ​ជីវិត​រស់នៅ​ដ៏​អស្ចារ្យ​និង​ទាន់សម័យ​ដែលមាន​ក្នុង Le Condé BKK1​។​


 
​លោក Zhong Jin Jian បាន​និយាយថា “​ក្រុមហ៊ុន Wangfu Guoji តែងតែ​ខំប្រឹងប្រែង​ក្នុងការ​ស្វែងរក​និង​ផ្ដល់​ឲ្យ​ដល់​អតិថិជន​នូវ​របៀប​នៃ​ការរស់នៅ​ដ៏​ស៊ីវីល័យ គួបផ្សំ​ជាមួយនឹង​គុណភាព​សេវាកម្ម​ដ៏​ល្អ​ប្រណិត​។ ហើយ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​យើង​ជាមួយនឹង Xiaomi Cambodia គឺ​នឹងធ្វើ​ឲ្យ​អ្វីដែល​យើង​ចង់បាន​នោះ មាន​ភាពប្រាកដប្រជា​ក្នុងការ​បង្កើត​គំរូ​សហ​គន៍​រស់នៅ​ដ៏​ប្រណិត​ក្នុងពេល​អនាគត​បាន​។​”


 
Wangfu Guoji ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា ជា​លើកដំបូង​ជាមួយនឹង​គម្រោង​ដ៏​ធំ​សំបើម​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​១ ដែលជា​តំបន់​ដែល​អាច​ផ្តល់នូវ​តម្លៃ​នៃ​ការរស់នៅ​ល្អប្រសើរ​តាមបែប​ពាណិជ្ជកម្ម និង​ការរស់នៅ​តាមបែប​ទំនើ​ប​លំដាប់​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា​។​
 



ឯ​លោក Gao Feng វិញ​បាន​លើកឡើងថា “​ស្មា​ត​ហូ​ម​គឺ​ស្ថិតនៅក្នុង​យុគសម័យ​ទំនើប​មួយ​ប្រភេទ ប៉ុន្តែ​ក្រុមហ៊ុន Xiaomi របស់​យើង​នឹង​បណ្ដុះ​វា​ឲ្យ​ក្លាយជា​ការពិត ដែលមាន​នៅក្នុង «​គម្រោង​ស្មា​ត​ហូ​ម​» មួយ​នេះ​របស់​ក្រុមហ៊ុន Wangfu Guoji​។​”


 
​ក្រោយមក​ពេលវេលា​ដ៏​រំភើប​ក៏បាន​មកដល់ គឺ​លោក Zhong Jin Jian បានធ្វើ​សេចក្តីប្រកាស​ផ្លូវការ​អំពី​ព្រះ​វត្តមាន​របស់ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម សុរិយា ដែលជា​ទូត​សុច្ឆន្ទៈ​នៃ​គម្រោង Le Condé BKK1 នេះ​។ បន្ទាប់មក ព្រះ​នាង​បាន​យាង​ទត​ការិយាល័យ​លក់ និង​ផ្ទះ​គម្រូ ដោយ​ព្រះ​នាង​បានបង្ហាញ​ការចាប់អារម្មណ៍​ទៅលើ​គំនិត​ច្នៃប្រឌិត​និង​ភាព​ប៉ិនប្រសប់​នៃ​គម្រោង​នេះ​។​


 
​ជា​ចុងក្រោយ ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហការ​យុទ្ធសាស្ត្រ​គម្រោង​ស្មា​ត​ហូ​ម​អន្តរជាតិ ត្រូវបាន​បញ្ចប់​យ៉ាង​ជោគជ័យ​ដោយ Wangfu Guoji ជឿជាក់ថា​ជីវិត​ថ្មី​ដែល​ពោរពេញ​ទៅដោយ​ភាព​ឆ្លាត​វៃ គឺ​កំពុងតែ​ចាប់ផ្តើម​បន្តិច​ម្តងៗ​ហើយ​ចាប់ពីពេលនេះ​ទៅ​។ 


 
 

© រក្សាសិទ្ធិដោយ thmeythmey.com