ជាតិ
សេដ្ឋកិច្ច
អ្នកស្រី ចេ​ន សុភាព ជា​ម្ចាស់​ជ័យលាភី​លេខ​១​ពានរង្វាន់​សហគ្រិន​ថា្នក់​ជាតិ​ប្រចាំឆ្នាំ​២០២០
29, Aug 2020 , 7:29 pm        
រូបភាព
លោក ពេ​ជ សោភ័ន រដ្ឋលេខា​ប្រចាំ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រគល់​ពាន​សហគ្រិន​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ជ័យលាភី​លេខ​១ ដល់​អ្នកស្រី ចេ​ន សុភាព ស្ថាបនិក​កី​តម្បាញ កាលពី​យប់​ថ្ងៃទី​២៧​សីហា​។
លោក ពេ​ជ សោភ័ន រដ្ឋលេខា​ប្រចាំ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រគល់​ពាន​សហគ្រិន​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ជ័យលាភី​លេខ​១ ដល់​អ្នកស្រី ចេ​ន សុភាព ស្ថាបនិក​កី​តម្បាញ កាលពី​យប់​ថ្ងៃទី​២៧​សីហា​។
​ភ្នំពេញ​៖ អ្នកស្រី ចេ​ន សុភាព ជា​ស្ថាបនិក និង​ម្ចាស់​សិប្បកម្ម​កី​តម្បាញ​ខ្មែរ​កី​តម្បាញ​ខ្មែរ បាន​ក្លាយជា​ម្ចាស់​ជ័យលាភី​លេខ​១ ក្នុងចំណោម​ស្ថាបនិក​សហគ្រាស​ធន​តូច​និង​មធ្យម​(SME)​ចំនួន​៧៧​នាក់​ទូទាំងប្រទេស ដែល​អាច​ប្រកួតប្រជែង​យក ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​លើកដំបូង​ប្រចាំឆ្នាំ​២០២០​។

  
 
​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​លេខ​១​នេះ  បាន​ផ្តល់ឱ្យ អ្នកស្រី សុភាព កាលពី​យប់​ថ្ងៃទី​២៧​សីហា ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ដល់​សហគ្រិន​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ចាប់ពី​ជ័យលាភី​លេខ​១​ដល់​លេខ​៣​។ រីឯ​អ្នក ទទួលបាន​ជ័យលាភី​លេខ​២​នៃ​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​នេះ គឺ​បាន​ទៅលើ កញ្ញា ថូ ធីតា ម្ចាស់​សហគ្រាស ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍ (Thaung Enterprise) នៅ​ខេត្តកំពត និង​ម្ចាស់​ជ័យលាភី​លេខ​៣ គឺ លោក  ឈឹម ច័ន្ទ​ឆាយា ម្ចាស់​កសិដ្ឋាន ហង្ស​ម៉ាច ខេត្តតាកែវ​។​


 កញ្ញា ថូ ធីតា ម្ចាស់​សហគ្រាស ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍  ខេត្តកំពត​។​
 
​កម្មវិធី​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​លើកដំបូង​ប្រចាំឆ្នាំ​២០២០​នេះ បង្កើតឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍​(NIEI) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​រៀបចំ​ជាមួយ​សហគ្រិន​ខ្មែរ តាមរយៈ​ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា ដៃគូ​នានា​ដើម្បី​ធ្វើ​ការងារ​រួមគ្នា​ជាមួយ​សហគ្រិន អ្នកបង្កើត​គំនិត​ថ្មីៗ នវានុវត្តន៍ និង​អ្នកដឹកនាំ​អាជីវកម្ម​ក្នុង​ការរៀបចំ​ការប្រកួត​ប្រជែង​លើ​ប្រធានបទ​ជាក់លាក់​រៀងរាល់ឆ្នាំ តាមរយៈ​ការរៀបចំ​ឱ្យមាន​ការប្រកួតប្រជែង​នៅ​ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ​កម្ពុជា​។ 
 
​លោក តាន់ កុសល នាយក​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ កម្មវិធី​នេះ​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​និង​ទទួលស្គាល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​វិស័យ​ឯកជន ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ រវាង​វិស័យ​ឯកជន និង​សាធារណៈ​ដើម្បី​រួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​SME និង ចងក្រង​ឯកសារ​អំពី​ការអនុវត្ត​ល្អៗ​នៃ​ដំណើរ​ការបង្កើត​អាជីវកម្ម​របស់​សហគ្រិន​ជោគជ័យ​ក្នុងស្រុក​ឆ្ពោះទៅមុខ​។  ជាពិសេស​ក្នុងស្ថានភាព​ដែល​កម្ពុជា និង​ពិភពលោក កំពុង​ជួប​ផល​ដ៏​លំបាក​ពី​ជំងឺ​កូ​វីដ​-១៩(COVID-19)​។​

  លោក  ឈឹម ច័ន្ទឆាយា ម្ចាស់កសិដ្ឋាន ហង្សម៉ាច ខេត្តតាកែវ។

​ជាមួយគ្នានេះ លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ការផ្តួចផ្តើម​បង្កើត​កម្មវិធី​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​លើកដំបូង​នេះ​ឡើង បានបង្ហាញ​នូវ​វឌ្ឍនភាព​ថ្មី​មួយទៀត ក្នុង​ដំណើរ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សហគ្រិនភាព​នៅ​កម្ពុជា​។ 
 
​លោក​បន្តថា កម្មវិធី​ប្រកួតប្រជែង​នេះ គឺជា​ការបង្ហាញ​ពី​ការជំរុញ​លើកកម្ពស់ និង​ការទទួលស្គាល់​សហគ្រិន​ក្នុងស្រុក ដែលមាន​សមត្ថភាព ទេពកោសល្យ និង​ការទទួលស្គាល់​សហគ្រិន​ក្នុងស្រុក ដែលមាន​សមត្ថភាព ទេពកោសល្យ បទពិសោធន៍ ភាព​ច្នៃប្រឌិត និង​ស្នាដៃ​លេចធ្លោ​ជាងគេ​នៅ​កម្ពុជា​។​
 
​បើតាម​របាយការណ៍រ​បស់ លោក ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ ក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​លើកដំបូង​ប្រចាំឆ្នាំ​២០២០ កម្ពុ​ជាមាន​ម្ចាស់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ជាង ៧៦,០០០​នាក់ ដែល​កំពុងដំណើរការ​អាជីវកម្ម និង​ចូលរួមចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​បាន​ជាង ៥៥​ម៉ឺន​នាក់​៕  

Tag:
 សហគ្រិន​
  តម្បាញ​
© រក្សាសិទ្ធិដោយ thmeythmey.com