ជាតិ
ពីនេះ ពីនោះ
«កំប៉ុស» ជាពាក្យត្រឹមត្រូវ មិនមែន «កំប៉ុស្ត» ឡើយ
30, Aug 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
កន្លងមកពលរដ្ឋទូទៅ ជាពិសេសប្រជាកសិករ ឬអ្នកសារព័ត៌មាន ដែលធ្លាប់តែសរសេរពាក្យ«កំប៉ុស្ត» ត្រូវបែរមកសរសេរជា«កំប៉ុស»តាមការអនុម័តពីក្រុមប្រឹក្សាជាតិភាសាខ្មែរវិញ ទើបត្រឹមត្រូវ។

 
 
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ពាក្យ«កំប៉ុស»មានន័យថា សំណល់រូបធាតុសរីរាង្គ ឬរុក្ខជាតិពុកផុយ ដែលរៀបចំដោយសកម្មភាពរបស់មនុស្ស ហើយគេនិយមប្រើជាជីសម្រាប់ដាំដំណាំ។ «កំប៉ុស»មានកំប៉ុសទឹក និងកំប៉ុសគោក។
 
ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានបញ្ជាក់ពាក្យ«មមោក»មានន័យថាដីជី រូបធាតុសរីរាង្គកើតឡើងដោយការពុកផុយនៃកម្ទេចកម្ចីរុក្ខជាតិ ឬសត្វ តាមរយៈការបំបែកធាតុ  ឬបំលែងគីមី  ឬជីវៈ៕ 
 
 
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com