ជាតិ
ពីនេះ ពីនោះ
ផ្កា ផ្លែ ស្លឹក និងមើមឈូក សុទ្ធតែមានប្រយោជន៍សម្រាប់ការប្រើប្រាស់ធ្វើជាឱសថព្យាបាលជំងឺ
30, Aug 2020 , 8:29 am        
រូបភាព
«ឈូក» ជារុក្ខជាតិដុះក្នុងទឹក ឬគេដាំក្នុងត្រពាំង-បឹង ដើម្បីយកផ្កា ផ្លែ ស្លឹក និងមើមប្រើប្រាស់។

 
 
សៀវភៅរុក្ខជាតិឱសថកម្ពុជា បានលម្អិតថា ផ្កា ផ្លែ លម្អ ឫស មើម ក្រអៅ និងស្លឹកឈូក  ជាឱសថព្យាបាល ក្អកធ្លាក់ឈាមពីសួត ក្អតធ្លាក់ឈាមពីក្រពះ ចង្វាក់បេះដូងដើរញប គ្រុន វិល ធ្លាក់ស បង្កើនទឹកកាម ខ្សោយផ្លូវភេទ ជួយឱ្យកូនកើតស្រួល ។ 
 
រីឯ បណ្ដូលគ្រាប់ឈូក ជួយឱ្យស្ងប់អារម្មណ៍ និងងងុយគេង។
 
របៀបប្រើប្រាស់ ម្សៅស្ងួតប្រើពី៨-១០ក្រាមក្នុងមួយថ្ងៃ និងស្ងោរហូបពី២៥-៥០មីលីលីត្រ ក្នុងមួយថ្ងៃ៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
 




 

Tag:
 ឈូក
© រក្សាសិទ្ធិដោយ thmeythmey.com