ជាតិ
ពីនេះ ពីនោះ
«ផ្ការំយោល» អាចប្រើជាឱសថព្យាបាលរោគស្ត្រីជាច្រើនមុខ
30, Aug 2020 , 11:29 pm        
រូបភាព
«ផ្ការំយោល» គេនិយមដាំតាមផ្ទះ និងសម្អសួនច្បារ។ លក្ខណៈពិសេសនៃផ្កានេះ ទាំងស្លឹក ផ្កា និងឫសជាឱសថ ព្យាបាលជំងឺជាច្រើនមុខ ដូចជា រលាកទងសួត រលាកមាត់ស្បូន បូស ធ្លាក់ស រដូវមិនទៀង និងរលាកក្រពេញទឹកមាត់ជាដើម។



សម្រាប់អ្នករលាកក្រពេញទឹកមាត់ ឈឺភ្នែក រលាកទងសួត រលាកផ្លូវទឹកនោម រលាកមាត់ស្បូន ធ្លាក់សរដូវមិនទៀង គួរយកឫសរបស់វាដាំផឹក។ 
 
រីឯ ស្លឹកនិងផ្កា យកបុកលាយអំបិលបន្តិច បិទលើរមាស់ពងបែក ហើម បួស និងរលោក ហើយ ផ្កា យកដាំផឹក សម្រាប់ព្យាបាលរដូវមិនទៀង។ នេះតាមសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល។
 
បរិមាណប្រើប្រាស់ ឫសស្ងួតចំនួន១៥-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ ចំណែកឯ ផ្កាស្រស់ចំនួន៣០ក្រាមដាំផឹកក្នុងមួយថ្ងៃ៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com