ពីនេះ ពីនោះ
«ផ្កាត្រែ» ជាថ្នាំព្យាបាលចុកសៀត បញ្ចុះលាមក និងបញ្ចេញទឹកប្រម៉ាត់
31, Aug 2020 , 7:59 am        
រូបភាព
«ផ្កាត្រែ» ដែលមានពណ៌លឿងស្រស់ស្អាត ជាវល្លិឈើដែលគេច្រើនដាំលម្អតាមផ្ទះ ឬសួនច្បារ។ មិនតែប៉ុណ្ណោះ ផ្កាត្រែក៏ជាឱសថកែរោគមួយចំនួនដែរ។ តាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ស្លឹករបស់វាជាថ្នាំបញ្ចុះ ព្យាបាលចុកសៀត ទល់លាមក និងធ្វើឱ្យក្អួត ដោយប្រើបរិមាណតិចតួចប៉ុណ្ណោះ។

 
រីឯសម្បក ដើម និងជ័រ ក៏ជាថ្នាំបញ្ចុះលាមក បញ្ចេញទឹកប្រម៉ាត់ដែរ។ សៀវភៅរុក្ខជាតិឱសថកម្ពុជា បានបញ្ជាក់ថា គ្រប់ផ្នែកនៃរុក្ខជាតិនេះ ត្រូវប្រើដោយប្រយ័ត្ន ពោលបើប្រើច្រើន នឹងធ្វើឱ្យរាកខ្លាំង និងក្អួត៕
 
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល)
 

Tag:
 ផ្កាត្រែ
© រក្សាសិទ្ធិដោយ thmeythmey.com