ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់ឱ្យ​ធ្មេញ​ស​ស្អាត​បែប​ធម្មជាតិ កុំ​រំលង​អត្ថបទ​នេះ​
01, Sep 2020 , 6:59 am        
រូបភាព
​នរណា​ដែល​មិន​ចង់​មាន​ធ្មេញ​ស​ស្អាត​គ្មាន​ពណ៌​លឿង​? ទោះជា​ផលិតផល​ធ្វើឱ្យ​ធ្មេញ​សមាន​ដាក់លក់​មិន​ខ្វះ​ពេញទី​ផ្សារ​ក៏ដោយ ប៉ុន្តែ​ភាគច្រើន​នៃ​ផលិតផល​ទាំងនោះ​អាច​ជះឥទ្ធិពល​វិជ្ជមាន​គួរឱ្យ​បារម្ភ​។​កុំ​បារម្ភ​! ប្រសិនបើ​អ្នក​ចង់បាន​ធ្មេញ​ស​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ដោយ​មិន​ចាប់​បាច់​ចំណាយ​ប្រាក់​អស់​ច្រើន ហើយ​មិន​ប៉ះពាល់​អ្វី​ចំពោះ​សុខភាព​នោះ ចូរ​សាកល្បង​រូបមន្ត​តាមបែប​ធម្មជាតិ​ដែល​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹង​ខាងក្រោម​នេះ ៖

 
១. ខ្ញី​និង​អំបិល​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ខ្ញី​មួយ​ដុំ​តូច​ឱ្យ​ម៉ដ្ឋ រួច​បន្ថែម​អំបិល ១​ចុង​ស្លាបព្រា​កាហ្វេ​ចូល និង​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​បន្តិច​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ល្បាយ​ជា​ថ្នាំដុសធ្មេញ​។​
 
២. ស្លឹក​ជី​អង្កាម​និង​ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ស្លឹក​ជី​អង្កាម​ប៉ុន្មាន​ស្លឹក​រួច​បន្ថែម​ប្រេងដូង​ចូល​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ធ្មេញ​ដោយ​ប្រើ​ច្រាស់​ដុសធ្មេញ​។ កុំ​ប្រើប្រាស់​ស្លឹក​ជី​អង្កាម​ច្រើនពេក ត្រឹម​ពី ៣ ទៅ ៥ ស្លឹក គឺ​ប្រសើរ​ហើយ​។​
 
៣. ម្សៅ​កា​កាវ​និង​ទឹក ឬ​ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​កា​កាវ​ជាមួយ​ប្រេងដូង ឬ​ទឹក​ធម្មតា​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ ដុសធ្មេញ​ជាមួយ​ល្បាយ​ដូច​ពេល​ធម្មតា​។​
 
៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​ម្សៅ Baking soda
 
​លាយ​ម្សៅ Baking soda ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​ដុសធ្មេញ​ជាមួយ​ល្បាយ​និង​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ធម្មតា​ឱ្យបាន​ច្រើនដង​។​
 
៥. ម្ស៉ៅ Baking soda និង​អំបិល​
 
​រូបមន្ត​នេះ​មិន​ត្រឹមតែ​ជួយ​ធ្វើអោយ​ធ្មេញ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​ផងដែរ​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្ស៉ៅ baking soda ចំនួន ១ ស្លាបព្រា​បាយ ជាមួយ​អំបិល​មួយ​ច្បិច​ដៃ ហើយ​ដាក់​ល្បាយ​នេះ​លើ​ច្រាស​ដុសធ្មេញ រួច​ចាប់ផ្ដើម​ដុស​សម្អាត​ធ្មេញ​របស់​អ្នក​ជាមួយ​ល្បាយ​នេះ​ដូច​ធម្មតា​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា​មិនត្រូវ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ម្ស៉ៅ baking soda លើសពី ១ ដង ក្នុង​មួយ​សប្តាហ៍​ឡើយ​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ខូច​កាចា​ធ្មេញ​។​
 
​សម្គាល់​៖ អ្នក​មិនគួរ​អនុវត្ត​រូបមន្ត​ខាងលើ​លើសពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​រយៈពេល​ច្រើនជាង ៥ សប្តាហ៍​ឡើយ​។ ប្រសិនបើ​កំឡុងពេល​អនុវត្ត​អ្នក​ជួបប្រទះ​អា​ការៈឈឺ​ចាន់ ឬ​ស្រៀវធ្មេញ​ខ្លាំង ចូរ​បញ្ឈប់​ការអនុវត្ត​ភ្លាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com