អត្ថបទពាណិជ្ជកម្ម
ABA ដាក់​ឲ្យ​ប្រើ​មុខងារ​ទូទាត់​ថ្លៃ​សេវា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តាម​ទូរស័ព្ទដៃ​
31, Aug 2020 , 11:55 am        
រូបភាព
​ធនាគារ ABA ជា​ធនាគារ​ពាណិជ្ជកម្ម​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល​របស់​កម្ពុជា និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការគ្នា​ធ្វើ​ឲ្យ​មានការ​ទូទាត់​ងាយស្រួល​នូវ​ថ្លៃ​សេវាសាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​កម្មវិធី ABA Mobile​។ 
 
​នៅក្នុង​កិច្ចសហការ​នេះ ធនាគារ ABA ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​ការទូទាត់​តាម​ទូរស័ព្ទដៃ​បាន​ភ្លាមៗ គ្រប់ពេលវេលា និង​ពី​គ្រប់​ទីកន្លែង សម្រាប់​សេវា​ផ្សេងៗ​ជាច្រើន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៖
 
  • ​ការទិញ​លេខ​ចុះបញ្ជី​យានជំនិះ 
  • ​ការចុះបញ្ជី​យានជំនិះ 
  • ​ការត្រួតពិនិត្យ​បច្ចេកទេស​យានជំនិះ 
  • ​ការផ្តល់ និង​ការបន្ត​សុពលភាព​បណ្ណ​បើកបរ​
  • ​ការចេញ និង​ការបន្ត​អាជ្ញា​បណ្ណ​ដឹកជញ្ជូន​។​
 
​នេះ​ជា​របៀប​ទូទាត់​ថ្លៃ​សេវា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តាម​កម្មវិធី ABA Mobile៖ 
 
1.​ ​បើក ABA Mobile app 
2.​ ​ចុច​មី​នុយ ទូទាត់​ប្រាក់ អូស​ចុះក្រោម រួច​ចុច សេវាសាធារណៈ ហើយ​ជ្រើសរើស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
3.​ ​បញ្ចូល​ព័ត៌មាន​ចាំបាច់ ព្រមជាមួយ​លេខ​វិក្កយបត្រ​អេ​ឡិ​ក​ត្រូ​និក ឬ​លេខ​វិក្កយបត្រ​ទូទាត់​ពី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
4.​ ​ចុច​ប៊ូ​តុង បង់​ឥឡូវ  និង​បញ្ជាក់​ការទូទាត់​ជាមួយ​លេខ​សម្ងាត់ PIN កម្មវិធី ABA Mobile របស់​អ្នក​។ 
 
​លោក ម៉ី ប៉ូ​លីន នាយក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ធនាគារ ABA មានប្រសាសន៍ថា​៖  “​យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​ក្លាយជា​ដៃគូ​ប្រមូល​ថវិកា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ យើង​ជឿជាក់ថា កិច្ចសហការ​នេះ​នឹង​ជួយ​លើកកម្ពស់​សង្គម​ទំនើប ដែលមាន​ការទូទាត់​បែប​ឌីជីថល និង​ធ្វើ​ឲ្យ​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ងាយស្រួល​ក្នុងការ​ទូទាត់​គ្រប់ពេលវេលា​។ ប្រតិបត្តិការ​ឌីជីថល មិន​ប្រើ​សាច់ប្រាក់ មាន​សារៈសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​អាជីវកម្ម និង​ការគ្រប់គ្រង​ហានិភ័យ​។ ដោយសារ​វា​ជា​ឌី​ជី​ថ​លូ​ប​នីយកម្ម នោះ​ប្រតិបត្តិការ​មាន​ភាពងាយស្រួល​សម្រាប់​អ្នក​ទូទាត់ ក្នុងការ​បង់ប្រាក់ ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​នៅ​គ្រប់ពេលវេលា​”​។​
 
​លោកស្រី ម៉ែន ច័ន្ទ​សុ​កុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា​៖ “​គោលបំណង​នៃ​កិច្ចសហការ​នេះ គឺ​ធ្វើឱ្យមាន​ភាពងាយស្រួល​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​មក​ទទួល​នូវ​សេវាសាធារណៈ​ដឹកជញ្ជូន​ផ្លូវគោក​ដោយ​អាចធ្វើ​ការបង់​ប្រាក់កម្រៃ​សេវាសាធារណៈ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង កាត់បន្ថយ​ការជួប​ជាមួយ​មន្ត្រី​ផ្ទាល់ និង​កាត់បន្ថយ​ពេលវេលា​។ បន្ថែម​លើ​នេះ គឺ​បង្កើន​នូវ​ភាព​រហ័ស ជាក់លាក់ និង​ប្រសិទ្ធភាព តម្លាភាព​នៃ​សេវាសាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ បច្ចុប្បន្ន យើង​មាន​ដៃគូ​ប្រមូល​ថវិកា​សរុប​ចំនួន ១១”​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​ដែល​ផ្តល់​ដោយ​ធនាគារ ABA និង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ទាក់ទង​ធនាគារ ABA តាម​លេខ​ទូរស័ព្ទ 023 225 333 ឬ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តាម​លេខ​ទូរស័ព្ទ 1275​។ 
​អ្នក​ក៏​អាច​ចូលទៅ​គេហទំព័រ​ផ្លូវការ​របស់​ធនាគារ ដោយ​ចុច​ត្រង់នេះ [https://www.ababank.com/km/aba-news/aba-enables-mobile-payments-for-services-of-the-ministry-of-public/ ]៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com