ពីនេះ ពីនោះ
«​ប៊ីយែរ​»​ជា​ពាក្យ​កម្ចី​ពី​បារាំង​ថា Bière
01, Sep 2020 , 7:29 am        
រូបភាព
​ពាក្យ​«​ប៊ីយែរ​»​ដែល​ពលរដ្ឋ​កំពុងតែ​ពេញនិយម​និយាយថា ថ្មើរ​ហ្នឹងហើយ​អត់​ផឹក​ប៊ីយែរ​ទេ​? នោះ​គឺជា​ពាក្យ​កម្ចី​ពី​បារាំង​ថា Bière​។ ខ្មែរ​យើង​និយម​ហៅ​ម្យ៉ាង​ទៀតថា ឡាប់យេរ ឬ​ឡាប់យ៉េរ ដែល​ក្លាយ​សំឡេង​មកពី​ភាសា​បារាំង​ថា La bière​។​

 
​ជាទូទៅ​ខ្មែរ​យើង​ហៅ​ម្យ៉ាង​ទៀតថា ស្រា​បៀរ Beer ដែលជា​ភាសា​អង់គ្លេស ដែល​សំដៅលើ​ឈ្មោះ​មេរ័យ​មួយ​ប្រភេទ​ដែលមាន​ប្រភពពី​បរទេស​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com