ជាតិ
រថយន្ត
សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​)​ចល័ត​តាម​បណ្តា​ខេត្ត​
31, Aug 2020 , 8:19 pm        
រូបភាព
ដោយ: រួបរួម
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បានចេញ​កាលវិភាគ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ចល័ត​តាម​បណ្តា​ខេត្ត​នានា​ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០២០​។​

 
​តាម​កម្មវិធី ការ​ឆៀក​ចល័ត​នៅ​មណ្ឌលគិរី តាកែវ ស្វាយរៀង និង​បន្ទាយមានជ័យ នឹង​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃទី​៤ ខែកញ្ញា​។ ស្ទឹងត្រែង បន្ទាយមានជ័យ តាកែវ និង​ស្វាយរៀង ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១១ ខែកញ្ញា​។ 
 
​បន្ទាយមានជ័យ ពោធិ៍សាត់ ព្រៃវែង និង​កំពត ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៥ ខែកញ្ញា​។ ត្បូងឃ្មុំ កំពត ឧ​ត្ត​រ​មានជ័យ និង​ពោធិ៍សាត់ ពីថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែតុលា​។​
 
​ក្រសួង​បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ យក​រថយន្ត​របស់ខ្លួន​ទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទៅតាម​កាលកំណត់ និង​ដាក់​លេខ​ទូរ​សព្ទ​សម្រាប់​ទំនាក់ទំនង​ផងដែរ ដែល​រួមមាន ០១២ ៩៩០ ២២៣, ០៦៩ ៥៦៧ ៨២២, ០៧១ ៧១៧ ៥៥៥៥ និង​០១២ ៧៨៨ ១១៤​។​
 
​សម្រាប់​ប្រឹក្សា​យោបល់ ម្ចាស់​យានយន្ត​អាចទាក់ទង​ទៅកាន់ ០៨៥ ៩២ ៩០ ៩០, ០៦៧ ៩២ ៩០ ៩០ និង ០១៥ ៩២ ៩០ ៩០ ។ ការដាក់​ពាក្យ​ឆៀក​អន​ឡាញ សូម​ចូលទៅ​កាន់ https://techinspection.mpwt.gov.kh/  ។​
 
​តម្លៃ​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​)  ទោចក្រយានយន្ត (​សណ្តោង​រឺ​ម៉ក​) ឬ​ត្រីចក្រយានយន្ត តម្លៃ ៧០០០​រៀល  សម្រាប់​រថយន្ត តាម​ប្រភេទ តម្លៃ​ចាប់ពី ៣៦០០០​រៀល រហូតដល់ ៦៦០០០​រៀល  សម្រាប់​រ៉ឺម៉ក ឬ​សឺ​មី​រ៉ឺម៉ក​រថយន្ត ៣៦០០០​រៀល​៕



© រក្សាសិទ្ធិដោយ thmeythmey.com