កីឡាជាតិ
ជាតិ
បឹងកេតខ្ចីជើង Dzarma Bata ពីអង្គរថាយហ្គឺរ ដើម្បីពង្រឹងតំបន់ប្រយុទ្ធ
31, Aug 2020 , 5:53 pm        
រូបភាព
កីឡាករ Dzarma Bata ចូលរួមជាមួយបឹងកេត ក្រោមលក្ខខណ្ឌខ្ចជើងពីអង្គរថាយហ្គឺរ
កីឡាករ Dzarma Bata ចូលរួមជាមួយបឹងកេត ក្រោមលក្ខខណ្ឌខ្ចជើងពីអង្គរថាយហ្គឺរ
ដោយ:
ក្លិបបាល់ទាត់បឹងកេតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានប្រកាសពីការចូលរួមរបស់កីឡាករ Dzarma Bata ជាមួយក្លិបបឹងកេត ដើម្បីត្រៀមប្រជែងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគជើងទីពីរ។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ធ្លាប់ជួយឲ្យបឹងកេតលើកពានម្តងកាលពីឆ្នាំ២០១៦។



ដើម្បីពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែមុតស្រួចនៅក្រុមបឹងកេតក្រោមការដឹកនាំរបស់លោក គឺម ភក្តី ដែលទើបឈ្នះពានគ្រូបង្វឹកល្អប្រចាំខែកក្កដា បាននាំចូលខ្សែប្រយុទ្ធ Dzarma Bata ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លិបអង្គរថាយហ្គឺរ។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ត្រូវជួយបឹងកេតប្រជែងជាមួយវិសាខា ព្រះខ័នរាជស្វាយរៀង កងយោធពលខេមរភូមិន្ទ ណាហ្គាវើល និងភ្នំពេញក្រោន សម្រាប់ជំនួបជើងទីពីរនៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

ការខ្ចីជើងនេះ ធ្វើឡើងក្រោយម្ចាស់ជើងឯកលីគកំពូលពីរសម័យកាលមួយនេះ ទើបចែកផ្លូវជាមួយកីឡាករ Franc Santana Paiva។ នេះមិនមែនជាលើកទី១នោះទេសម្រាប់ Bata ជាមួយក្លិបបឹងកេត ពោលគឺរូបគេធ្លាប់ចូលរួមជាមួយក្លិបជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ មួយនេះម្តងរួចមកហើយ និងបានជួយឲ្យបឹងកេតលើកពានលីគកំពូលម្តងនៅឆ្នាំ២០១៦។

ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ជោគជាំដោយបទពិសោធលេងបាល់ទាត់នៅក្របខណ្ឌលីគកំពូលកម្ពុជា ដោយរូបគេធ្លាប់លេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង អាស៊ីអឺរ៉ុប កងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ៕  






Tag:
 បឹងកេត
  Dzarma Bata
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com