ពីនេះ ពីនោះ
សុខភាព
រមាស់ស្បែកក្បាលមែនទេ? កុំរំលងអត្ថបទនេះ
× បញ្ហារមាស់ស្បែកក្បាលមិនពិបាកដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រយបញ្ហារមាស់ស្បែកក្បាល ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្នកត្រូវសាកល្បងវាយលើស្បែកសិនមុនពេលប្រើប្រាស់លើស្បែកក្បាលចៀសវាងបញ្ហាប្រតិកម្ម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងបិរមាណស្មើគ្នា។ ចាក់ល្បាយចូលដបស្ព្រៃយ៍បាញ់ បន្ទាប់មកបាញ់ទឹកល្បាយលើស្បែកក្បាល។ អ្នកក៏អាចលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកក្ដៅឧណ្ហៗ បន្ទាប់មកប្រើប្រាស់វាសម្រាប់លាងសម្អាតសក់ ក៏ដូចជាស្បែកក្បាលក្រោយពេលកក់សក់រួចដើម្បីកម្ចាត់អង្គែនិងភាពរមាស់។
២. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡីផ្ដិតទឹកក្រូចឆ្មារស្រស់ រួចលាបលើស្បែក្បាលកន្លែងដែលរមាស់។ ទុកចោលសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញ។ មិនគួរប្រើប្រាស់ទឹកក្រូចឆ្មារច្រើនពេកឡើយដោយវាអាចបណ្ដាលឱ្យសក់បាត់បង់ពណ៌ធម្មជាតិ។
៣. ប្រេងជីអង្កាម
អ្នកអាចលាយប្រេងជីអង្កាមជាមួយប្រេងអូលីវ រួចលាបម៉ាស្សាវាលើស្បែកក្បាលមុនពេលកក់សម្អាតសក់។ អ្នកក៏អាចប្រើប្រាស់តែជីអង្កាមដើម្បីលាងសម្អាតសក់និងស្បែកក្បាលក្រោយពេលកក់សក់រួចផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com