ជាតិ
សង្គមជាតិ
បុរស ដែលចុះពីរថយន្តទាញកាំភ្លើងវែង កំញើញដាក់បុរសជិះម៉ូតូ ត្រូវចាប់ខ្លួនហើយ បុរសដែលទាញកាំភ្លើងគំរាមបុរសម្នាក់ទៀតត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួន
× ភ្នំពេញ៖ ក្រោយពីបុរស២នាក់បានឈ្លោះទាស់ទែងគ្នា កាលពីថ្ងៃទី៣១ ខែសីហា តាមដងផ្លូវ ក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបុរសម្នាក់ បានទាញកាំភ្លើងវែងប្រភេទ Aka47 គំរាមបុរសម្នាក់ទៀត កម្លាំងសមត្ថកិច្ច ក៏ចុះទៅស្វែងរកបុរសដែលទាញកាំភ្លើងនោះ ហើយក៏ត្រូវបានចាប់ខ្លួន។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អះអាងថា បុរស ដែលទាញពីរថយន្ត គឺជាកូនរបស់លោកឧកញ៉ា ញឹក ផន។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាត់ទុក ការប្រើកាំភ្លើងគំរាមបែបនេះ ថាជាទង្វើខុសច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសរសេររៀបរាប់ដូច្នេះថា៖«ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី»។
លោក ខូវ លី ស្នងការខេត្តកំពង់ឆ្នាំ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា បុរសជិះរថយន្ត ខឹងនឹងបុរសជិះម៉ូតូ ដោយជិះម៉ូតូរ៉េពេញផ្លូវ ហើយពេលនោះ បុរសជិះរថយន្ត ក៏ស្រែកជេរបុរសជិះម៉ូតូ ទើបបានបង្កឲ្យមានការទាស់សម្តីគ្នា។ លោកស្នងការ បញ្ជាក់ថា សមត្ថកិច្ច កំពុងតែសាកសួរ និងស្រាវជ្រាវរកប្រភពពីកាំភ្លើង ដែលបុរសនោះប្រើ៕
© រក្សាសិទ្ធិដោយ thmeythmey.com