អន្តរជាតិ
សង្គ្រាមប្រើពេលខ្លីបំផុតទាំង៥ក្នុងប្រវត្តិសាស្ត្រ រថពាសដែករុស្ស៊ីក្នុងសង្រ្គាមជាមួយហ្ស៊កហ្ស៊ីក្នុងឆ្នាំ២០០៨ ។ រូបភាព AFP
×
ដោយ៖កង ម៉េងហុង
នៅពេលដែលអ្នកលើពាក្យថាសង្គ្រាម អ្នកប្រាកដជាគិតថាវាច្បាស់ជាមានរយ:ពេលវែងតួយ៉ាងដូចជាសង្គ្រាមលោកលើកទី១និងសង្គ្រាមលោកលើកទី២សុទ្ធតែកើតឡើងក្នុងរយ:ពេលជាច្រើនរាប់ខែឆ្នាំ។ ប៉ុន្តែ ក្នុងប្រវត្តិសាស្ត្រពិភពលោក គេឃើញក៏មានសង្គ្រាមខ្លះដែលបញ្ចប់ទៅវិញត្រឹមពេលខ្លីផងដែរ។
ខាងក្រោមនេះគឺជាសង្គ្រាមខ្លីបំផុតទាំង៥នៅក្នុងប្រវត្តិសាស្ត្រ៖
១ សង្គ្រាមអង់គ្លេសស និងហ្សង់ហ្ស៊ីបា គឺជាការប៉ះទង្គិចគ្នារវាងចក្រភពអង់គ្លេស និងដែនកោះហ្សង់ហ្ស៊ីបា។ សង្គ្រាមនេះ កើតឡើងនៅថ្ងៃទី ២៧ ខែសីហាឆ្នាំ ១៨៩៦។ ជម្លោះនេះមានរយៈពេលពី៣៨ទៅ៤៥ នាទីប៉ុណ្ណោះ ដោយជ័យជម្នះបានលើអង់គ្លេស។ សង្គ្រាមនេះត្រូវបានកត់ត្រាថា ជាសង្គ្រាមដែលមានរយ:ពេលខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
២ សង្គ្រាមបាល់ទាត់ ឬសង្គ្រាមមួយរយម៉ោង គឺជាសង្គ្រាមដែលបានកើតឡើងរវាងអែលសាវ៉ាឌ័រនិងប្រទេសហុងឌូរ៉ាស នៅក្នុងឆ្នាំ ១៩៦៩ ។ ជាប់ឈ្មោះជាសង្គ្រមបាល់ទាត់ ក៏ព្រោះតែការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រប្រទេសទាំងពីរបានប៉ះទង្គិចគ្នាអំឡុងពេលប្រកួតជម្រុះជើងឯកពិភពលោក (World Cup) ឆ្នាំ ១៩៧០ ក៏ជាដើមហេតុមួយនៃការផ្ទុះសង្គ្រាម។
៣ សង្គ្រាម ៦ថ្ងៃ គឺជាសង្គ្រាមដែលកើតឡើងអំឡុងថ្ងៃទី៥ ដល់ទី១០ ខែមិថុនាឆ្នាំ ១៩៦៧ រវាងប្រទេសអ៊ីស្រាអែលនិងរដ្ឋជិតខាងហ្ស៊កដានី អេហ្ស៊ីប និងស៊ីរីជាដើម។ អ៊ីស្រាអែល ជាអ្នកទទួលជ័យជម្នះ។
៤ សង្គ្រាមរុស្ស៊ី-ហ្ស៊កហ្ស៊ី គឺជាសង្គ្រាមដែលកើតឡើងរយ:ពេល៦ថ្ងៃពោលគឺចាប់ពីថ្ងៃទី៧ ដល់ទី១២ សីហា ឆ្នាំ២០០៨ រវាងរុស្ស៊ី និងហ្ស៊កហ្ស៊ី។ ប្រទេសរុស្ស៊ី ដែលមានយោធាខ្លាំងក្លា ទទួលបានជ័យជំនះក្នុងសង្គ្រាមមួយនេះ។
៥ សង្គ្រាមទាមទារឯករាជ្យរបស់ប្រទេសស្លូវេនី គឺជាជម្លោះដ៏ខ្លីមួយដែលបានកើតឡើងមានរយៈពេល ១០ ថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ៧ ខែកក្កដាឆ្នាំ១៩៩១ បន្ទាប់ពីការប្រកាសឯករាជ្យរបស់ស្លូវេនីពីយូហ្គោស្លាវី។
© រក្សាសិទ្ធិដោយ thmeythmey.com