COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Silva អ​តីត​កីឡាករ Man City ឆ្លង COVID-19 ចំ​ថ្ងៃ​បង្ហាញមុខ​ឲ្យ​ក្រុម​ថ្មី Sociedad
01, Sep 2020 , 4:40 pm        
រូបភាព
David Silva អតីត​ខ្សែបម្រើ​ក្រុម Manchester City ដែល​ទើប​ផ្លាស់​ទៅ​រួម​ក្រុម Real Sociedad បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប Real Sociedad នៅ​ថ្ងៃទី​៣១ ខែសីហា​។​



​ឈានចូល​ដល់​វ័យ ៣៤ ឆ្នាំ កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ទៅ​ចូលរួម​ជាមួយ​ក្លិប​នៃ​ក្របខណ្ឌ La Liga វិញ បន្ទាប់ពី​រួមរស់​ជាមួយ​ក្រុម​រហស្សនាម​មេឃ​ខៀវ​រយៈពេល ១០ ឆ្នាំ​។ ១០​រដូវ​កាល​នៅ​ទឹកដី​អង់គ្លេស Silva បង្ហាញខ្លួន​បាន ៤៣៦ ប្រកួត និង​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន ១៤​។​
 
Silva បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុងនាម​ជា​កីឡាករ​របស់ Real Sociedad នៅ​កីឡដ្ឋាន Anoeta ចំ​ថ្ងៃ​ដែល​រូបគេ​ពិនិត្យឃើញថា​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះដែរ​។ បើទោះបី​ពិនិត្យឃើញថា​ឆ្លង COVID-19 មែន ប៉ុន្តែ​អតីត​កីឡាករ Valencia រូបនេះ មិនមាន​ចេញ​រោគសញ្ញា​អ្វី​ទេ ខណៈ​សព្វថ្ងៃ​រូបគេ​កំពុង​ដាក់​ច​ត្តា​ឡី​ស័ក និង​ទទួល​ការព្យាបាល​ពី​គ្រូពេទ្យ​។​
 
Real Sociedad នឹង​ចាប់ផ្តើម​ការប្រកួត​បើកឆាក​ក្របខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១០-២១ ដោយ​ត្រូវ​តទល់​ជាមួយ Real Valladolid នៅ​ថ្ងៃទី​១៣ ខែកញ្ញា​៕


Tag:
 COVID-19
  David Silva
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com