ជាតិ
សេដ្ឋកិច្ច
ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​បានតែ​ជាង​១៨​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៨​ខែ​
01, Sep 2020 , 8:43 pm        
រូបភាព
ភ្នំពេញ​៖ ឥទ្ធិពល​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ ធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​។ របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ បង្ហាញថា មកដល់​ខែសីហា ឆ្នាំ​២០២០ រមណីយដ្ឋាន​អង្គរ ទទួលបាន​ភ្ញៀវ​បរទេស​ចំនួន ៣,៦៦៣​នាក់ និង​ចំណូល​បាន ១៦១,០២១​ដុល្លារ ដោយ​ចំនួន​ភ្ញៀវ ថយចុះ ៩៧,៦៨​ភាគរយ ហើយ​ចំណូល ថយចុះ​ដល់​ទៅ​៩៧,៧៥​ភាគរយ បើ​ធៀប​នឹង​ខែសីហាឆ្នាំ​២០១៩​។​


 
​បើ​គិត​រយៈពេល​៨​ខែ គឺ​ពី​ខេ​មករា ដល់​ខែសីហា ឆ្នាំ​២០២០ កម្ពុជា ទទួល​ចំណូល​បាន​ជាង​១៨​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវ​ជាង​៣៩​ម៉ឺន​នាក់ សម្រាប់​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​។ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា ៨​ខែ​ឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវ​បរទេស ធ្លាក់ចុះ​៧៤,៦៦​ភាគរយ ហើយ​ចំណូល ធ្លាក់ចុះ ៧៣,៦១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com