កីឡាជាតិ
ជាតិ
អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន សេង កុ​សែន ចុះកិច្ចសន្យា​លេង​ឲ្យ​នគរបាលជាតិ​
02, Sep 2020 , 4:11 pm        
រូបភាព
កីឡាករ សេង កុសែន ពេលចូលរួមហ្វឹកហាត់ជាមួយក្លិបភ្នំពេញក្រោនកាលពីពេលកន្លងទៅ, រូបភាពពីក្លិបភ្នំពេញក្រោន
កីឡាករ សេង កុសែន ពេលចូលរួមហ្វឹកហាត់ជាមួយក្លិបភ្នំពេញក្រោនកាលពីពេលកន្លងទៅ, រូបភាពពីក្លិបភ្នំពេញក្រោន
ដោយ:
​កីឡាករ សេង កុ​សែន ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​នគរបាលជាតិ នៅ​ជើង​ទី​ពីរ​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ប៉ុន្តែ​មកទល់ពេលនេះ ក្លិប​សា​ម៉ី មិនទាន់​ប្រកាស​ពី​ការចូលរួម​របស់ កុ​សែន ជា​ផ្លូវការ​នោះទេ​។

 
​ខ្សែការពារ សេង កុ​សែន នឹង​ជួយ​ក្លិប​នគរបាលជាតិ​ប្រជែង​ការពារ​កៅអី​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ជើង​ទី​ពីរ​នេះ បន្ទាប់ពី​រូបគេ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​នេះ​កាលពីពេល​ថ្មីៗ​។ ទោះបី​ក្លិប​នគរបាលជាតិ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ពី​ការចូលរួម​របស់​រូប​គេ​ក៏ដោយ យើង​សង្កេតឃើញ​ខ្សែការពារ​រូបនេះ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ផ្លូវការ​របស់​នគរបាល​ជាតិ​។​
 
​មុន​ចូលរួម​ជាមួយ​ក្លិប​នគរបាលជាតិ​កីឡាករ សេង កុ​សែន ត្រៀម​បង្ហាញខ្លួន​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​រដូវ​កាល​ឆ្នាំ​២០២០​នេះ​។ តែ​មិនទាន់​នឹង​បាន​បង្ហាញខ្លួន​ផង រូបគេ ត្រូវបាន​ក្លិប​ជើងឯក​៥​សម័យកាល​មួយ​នេះ បញ្ចប់​កិច្ចសន្យា​ពាក់កណ្តាល​ទី​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​ហេតុផល​មិន​គោរព​វី​ន័យ និង​ប្រព្រឹត្ត​អំពើ​ប្រាសចាក​ពី​ក្រមសីលធម៌​ជា​កីឡាករ​អាជីព​។ 
 
​កីឡាករ សេង កុ​សែន នឹង​សហការគ្នាជាមួយ​ខ្សែបម្រើ ម៉ាត់ យ៉ា​មីន ជួយ​ក្លិប​នគរបាលជាតិ​ប្រជែង​រក្សា​កៅអី​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ មិន​ខុសពី​កីឡាករ សេង កុ​សែន នោះទេ យ៉ា​មីន ក៏ត្រូវ​បាន​ក្លិប​បឹងកេត​បញ្ចប់​កិច្ចសន្យា​ពាក់កណ្តាល​ទី​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​ហេតុផល​ដូចគ្នា​ផងដែរ​៕ 
 
 
 

Tag:
 បាល់ទាត់​
  សេង កុ​សែន​
  នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com