COVID-19
ជាតិ
សង្គមជាតិ
បុរសខ្មែរម្នាក់និងចិន៤នាក់ជាសះស្បើយពីជំងឺកូវីដ-១៩ ខណៈអ្នកជំងឺនៅសល់៣នាក់ទៀត
03, Sep 2020 , 9:05 am        
រូបភាព
គ្រូព្យាបាលអ្នក​ជំងឺ​កូវីដ-១៩ រូបភាពពីនាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង
គ្រូព្យាបាលអ្នក​ជំងឺ​កូវីដ-១៩ រូបភាពពីនាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៣ ខែកញ្ញានេះ បានប្រកាសថា មានអ្នកជាសះស្បើយកូវីដ-១៩ ចំនួន៥នាក់ទៀតដែលក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជនជាតិចិន៤នាក់។ តួលេខអ្នកជាសះស្បើយទាំង៥នាក់នេះធ្វើឲ្យអ្នកជាសះស្បើយកើនដល់ ២៧១នាក់ ក្នុងចំណោមអ្នកឆ្លងចំនួន២៧៤នាក់ ដែលនៅសល់តែ៣នាក់បន្តព្យាបាល។

 
អ្នកជាសះស្បើយចំនួន៥នាក់នោះ គឺបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបុរសជាតិចិនចំនួន៤នាក់ មានអាយុចន្លោះពី២០ទៅ២៧ឆ្នាំ ដែលជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ហើយចូលមកកម្ពុជានៅថ្ងៃទី៩ ខែសីហា។ 
 
ថ្ងៃនេះក្រសួងសុខាភិបាលក៏ប្រកាសថា ពុំមានករណីឆ្លងថ្មីឡើយក្នុងរយៈពេល១៩ថ្ងៃមកហើយ៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com