ជាតិ
ខែវស្សា​លោកតា សំបូរ តែងតែ​ទៅ​ច្រូតស្មៅ​ក្នុង​បរិវេណ​អង្គរ​ដើម្បី​ឲ្យ​គោ​ស៊ី​
03, Sep 2020 , 11:29 pm        
រូបភាព
សៀមរាប​៖ ជា​រៀងរាល់​ព្រឹក​ព្រលឹម លោកតា សំបូរ តែងតែ​ទៅ​ច្រូតស្មៅ នៅ​បរិវេណ​វាលស្មៅ​ប៉ែក​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត​។ អ្នកភូមិ​គិរី​មាន​ន្ទ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​រូបនេះ ធ្វើដំណើរ​ដោយ​ម៉ូតូ មក​ច្រូតស្មៅ​នៅ​អង្គរវត្ត ដោយសារ​ខែវស្សា​នេះ នៅ​អង្គរ​វត្តមាន​ស្មៅ​ល្អៗ​ច្រើន ដែលជា​ចំណី​ដ៏​ឆ្ងាញ់​របស់​គោ​។ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​អេ​ឡិ​ក​ត្រូ​និក​ថ្មីៗ លោកតា​សំបូរ វ័យ​៧០​ឆ្នាំ​ប្រាប់ថា លោកតា​ចិញ្ចឹម​គោ​៤​ក្បាល មាន​ញី​២​ក្បាល និង​ឈ្មោល​២​ក្បាល ដោយ​ចិញ្ចឹម​យក​កូន​លក់​។ ជា​រៀងរាល់ថ្ងៃ​លោកតា​មក​ច្រូតស្មៅ​ក្នុង​បរិមាណ ១​កា​រ៉ុង​កន្លះ ដើម្បី​ទុកឱ្យ​គោ​ស៊ី​។



 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោកតា សំបូរ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី​២៧ សីហា ដូចតទៅ​៖
 
 
 
 

Tag:
 អង្គរវត្ត​
  វាលស្មៅ​អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com