COVID-19
ជាតិ
បុរសចិនម្នាក់ទៀត សះស្បើយពីជំងឺកូវីដ-១៩ ខណៈអ្នកជំងឺសល់តែ២នាក់
04, Sep 2020 , 8:58 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៤ ខែកញ្ញានេះ បានប្រកាសថា មានអ្នកជាសះស្បើយកូវីដ-១៩ ចំនួនម្នាក់ទៀតដែលជាជនជាតិចិនអាយុ២២ឆ្នាំបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន ចូលមកកម្ពុជាកាលពីថ្ងៃទី៩ ខែសីហា។ តួលេខអ្នកជាសះស្បើយចំនួន១នាក់នេះធ្វើឲ្យអ្នកជាសះស្បើយកើនដល់ ២៧២នាក់ ក្នុងចំណោមអ្នកឆ្លងចំនួន២៧៤នាក់។

 
ក្រសួងសុខភិបាលបានប្រកាសថា នៅសល់តែ២នាក់ទៀតកំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន១នាក់ និងមណ្ឌលសុខភាពចាក់អង្រែចំនួន១នាក់។ គិតត្រឹមថ្ងៃទី៤នេះ ក្រសួងសុខាភិបាលក៏ប្រកាសថាពុំមានករណីឆ្លងថ្មីឡើយត្រឹមរយៈពេល២០ថ្ងៃកន្លងមកនេះ៕ 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com