ជាតិ
រដ្ឋាភិបាលសម្រេចកញ្ចប់ថវិកា១៥០លានដុល្លារសម្រាប់កសាងផ្លូវ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប
04, Sep 2020 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា នេះ បានប្រកាសពីការសម្រេចកញ្ចប់ថវិកាកសាង១៥០លានដុល្លារអាមេរិក សម្រាប់ការកសាងផ្លូវ៣៨ខ្សែនៅទីរួមខេត្តសៀមរាប។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួន ខណៈដែលសម្តេចកំពុងដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព។



«ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ»។ នេះជាការលើកឡើងក្នុងទំព័របណ្តាញសង្គមរបស់សម្តេច ហ៊ុន សែន។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ ជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ-១៩។ សម្តេចក៏នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com