COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
PSG មានកីឡាករ៣នាក់ទៀតឆ្លង COVID-19 សរុប៦នាក់
04, Sep 2020 , 11:24 am        
រូបភាព
Paris Saint-Germain បានប្រកាសពីករណីឆ្លង COVID-19 លើកីឡាកររបស់ខ្លួនចំនួន៣នាក់បន្ថែមទៀតនៅក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការឆ្លងរបស់ Neymar, Angel Di Maria និង Leandro Paredes។ ការកើនអ្នកឆ្លងជំងឺរនេះ នឹងធ្វើឲ្យប៉ះបាល់ដល់ក្រុមម្ចាស់ការពារជើងឯកសម្រាប់ការប្រកួតលីគ Ligue 1 បារាំងរដូវកាលថ្មី។


 
ក្លិប PSG បានសរសេរលើលិខិតប្រកាសរបស់ខ្លួនថា៖« ការធ្វើតេស្តចុងក្រោយបង្អស់បង្ហាញថាសមាជិកក្រុម Paris Saint-Germain បានចេញលទ្ធផលវិជ្ជមានថ្មីចំនួន ៣នាក់ទៀត។ សរុបមកទល់ពេលនេះកើនដល់៦នាក់ហើយ»។
 
Neymar, Di Maria និង Paredes ជាកីឡាករ៣នាក់ដំបូងរបស់ក្រុមយក្សបារាំងដែលបានធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19 ក្រោយពួកគេត្រឡប់ពីដំណើរកម្សាន្តរួមគ្នានៅលើកោះ Ibiza ក្នុងប្រទេសអេស្ប៉ាញកាលពីខែសីហា។ អត្តសញ្ញាណអ្នកទាំង៣នេះ ត្រូវបានប្រភពពីគ្រូពេទ្យដែលបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
 
ក្រោយខកចិត្តក្រោយចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ Champions League ក្តី កីឡាករមួយចំនួនរបស់ PSG បានទៅកម្សាន្តរួមគ្នានៅលើកោះ Ibiza ដែលជាកោះដ៏ល្បីល្បាញស្ថិតក្នុងប្រទេសអេស្ប៉ាញ។
 
ដោយឡែក កីឡាករ៣នាក់ទៀតដែលឆ្លងតាមក្រោយត្រូវបានកាសែតកីឡាបារាំង L'Equipe ផ្សាយថាមានដូចជាខ្សែការពារប្រេស៊ីល Marquinhos, ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi និងអ្នកចាំទី Keylor Navas ដែលមានវត្តមាននៅកោះ Ibiza ដែរនោះ។ ខ្សែបម្រើ Ander Herrera ដែលផ្លាស់ពី Manchester United ទៅ PSG រដូវកាលមុន ក៏ត្រូវបានគេដឹងថាបានទៅចូលរួមកម្សាន្តជាមួយនាក់ទាំង៦ នៅកោះ Ibiza ផងដែរ។
 
ការកើនឡើងចំនួនអ្នកឆ្លង COVID-19 ក្នុងក្រុម នឹងធ្វើឲ្យប៉ះពាល់ដល់សមាជិកក្រុមសម្រាប់ជំនួបបើកឆាកក្របខណ្ឌ Ligue1 ខណៈ PSG នឹងត្រូវប៉ះក្រុម Lens នៅថ្ងៃទី១០ ខែកញ្ញា៕
 

Tag:
 COVID-19
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com