COVID-19
អន្តរជាតិ
ករណី​ឆ្លង​កូ​វីដ​-១៩ ឡើងដល់​ជិត​២៦.៥​លាន​នាក់​លើ​ពិភពលោក ខណៈ​ហ្វីលីពីន​ច្រើនជាងគេ​នៅ​អាស៊ាន​
04, Sep 2020 , 2:59 pm        
រូបភាព
ហ្វីលីពីន មាន​ករណី​ឆ្លង​កូវិដ១៩​ច្រើនជាងគេ​នៅ​តំបន់អាស៊ីអាគ្នេយ៍។ រូបថត The Jakarta Post
ហ្វីលីពីន មាន​ករណី​ឆ្លង​កូវិដ១៩​ច្រើនជាងគេ​នៅ​តំបន់អាស៊ីអាគ្នេយ៍។ រូបថត The Jakarta Post
ដោយ: រួបរួម
​ករណី​ឆ្លង​កូ​វីដ​-១៩​នៅ​ទូទាំង​ពិភពលោក ឡើងដល់​ជិត​២៦.៥​លាន​នាក់​ហើយ ដោយ​គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ ទី​៤ ខែកញ្ញា នេះ ដែល​ក្នុងនោះ​មាន​ស្លាប់​ជាង​៨៧​ម៉ឺន​នាក់ និង​សះស្បើយ​ជិត​១៩​លាន​នាក់​។ សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល និង​ឥណ្ឌា នាំមុខគេ​ទាំង​ករណី​ឆ្លង និង​ចំនួន​អ្នកស្លាប់ ខណៈ​ហ្វីលីពីន ឈរលើ​គេ​ក្នុងចំណោម​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​។​

 
​ករណី​ឆ្លង​ច្រើនជាងគេ​៖

១.​សហរដ្ឋអាមេរិក ជាង​៦.៣​លាន​ករណី​
២. ប្រេ​ស៊ី​ល ជាង​៤​លាន​ករណី​
៣. ឥណ្ឌា ជិត​៤​លាន​ករណី​
៤. រុស្ស៊ី ជាង​១​លាន​ករណី​
៥. ប៉េ​រូ ជាង​៦៧​ម៉ឺន​ករណី​
 
​ស្លាប់​ច្រើនជាងគេ​៖

១. សហរដ្ឋអាមេរិក ជិត​២០​ម៉ឺន​នាក់​
២. ប្រេ​ស៊ី​ល ជិត​១២.៥​ម៉ឺន​នាក់​
៣.​ឥណ្ឌា ជាង​៦៨៥០០​នាក់​
៤.​ម៉ិ​ក​ស៊ិ​ក ជាង​៦៦០០០​នាក់​
៥.​ចក្រភព​អង់គ្លេស ជាង​៤១៥០០​នាក់​។​
 
​ករណី​នៅ​តំបន់​អាស៊ាន​៖

១.​ហ្វីលីពីន ជិត​២៣​ម៉ឺន​នាក់ (​ស្លាប់​៣៦៨៨, សះស្បើយ​ជិត​១៦​ម៉ឺន​នាក់​)
២.​ឥណ្ឌូណេស៊ី ជិត​១៨.៥​ម៉ឺន​នាក់ (​ស្លាប់​៧៧៥០, សះស្បើយ​ជាង​១៣​ម៉ឺន​នាក់​)
៣.​សិង្ហ​បុរី ជិត​៥៧០០០​នាក់ (​ស្លាប់​២៧, សះស្បើយ​ជាង​៥៦០០០​នាក់​)
៤.​ម៉ាឡេស៊ី ជិត​៩៤០០​នាក់ (​ស្លាប់​១២៨, សះស្បើយ​ជាង​៩០០០​នាក់​)
៥.​ថៃ ជាង​៣៤០០​នាក់ (​ស្លាប់​៥៨, សះស្បើយ​ជិត​៣៣០០​នាក់​)
៦.​មី​យ៉ាន់​ម៉ា ១១១១​នាក់ (​ស្លាប់​៦, សះស្បើយ​៣៥៩​នាក់​)
៧.​វៀតណាម ១០៤៦​នាក់ (​ស្លាប់​៣៥, សះស្បើយ​៧៥៥​នាក់​)
៨.​កម្ពុជា ២៧៤​នាក់ (​សះស្បើយ​២៧២​នាក់​)
៩.​ព្រុយ​ណេ ១៤៥​នាក់ (​ស្លាប់​៣​នាក់​, សះស្បើយ​១៣៩​នាក់​)
១០.​ឡាវ ២២​នាក់ (​សះស្បើយ​២១​នាក់​)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com