ក្រុមហ៊ុន​ចិន​ផ្តល់​គ្រឿងយន្ត​កសិកម្ម​១៣​គ្រឿង​ដល់​កម្ពុជា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​កសិកម្ម​
ជាតិ
ក្រុមហ៊ុន​ចិន​ផ្តល់​គ្រឿងយន្ត​កសិកម្ម​១៣​គ្រឿង​ដល់​កម្ពុជា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​កសិកម្ម​
05, Sep 2020 , 2:00 pm        
រូបភាព
លោក វេង សាខុន និងភាគីចិន ក្នុងពិធីទទួលគ្រឿងយន្ត (លោក វេង សាខុន កាន់សោរនៅខាងស្ដាំ)
លោក វេង សាខុន និងភាគីចិន ក្នុងពិធីទទួលគ្រឿងយន្ត (លោក វេង សាខុន កាន់សោរនៅខាងស្ដាំ)
​ភ្នំពេញ​៖ កម្ពុជា បានទទួល​គ្រឿងយន្ត​កសិកម្ម​ចំនួន ១៣ គ្រឿង ពី​ក្រុមហ៊ុន​ចិ​មួយ​ឈ្មោះ  Zoomlion Heavy Industry and Technology Co,.Ltd នៅ​ថ្ងៃទី​៣ ខែកញ្ញា​នេះ​។ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម វេ​ង សាខុន ក៏មាន​វត្តមាន​តំណាង​កម្ពុជា នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​គ្រឿងយន្ត​ទាំងនេះ​ដែរ​។

 
​តាម​គណនី​ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន គ្រឿងយន្ត​កសិកម្ម​ទាំងនេះ​មាន ត្រាក់ទ័រ ៣​គ្រឿង​, គ្រឿងយន្ត​ប្រមូល​ពោត ១​គ្រឿង​, គ្រឿងយន្ត​រាស់​ដី ១​គ្រឿង​, គ្រឿងយន្ត​ដាំ​គ្រាប់ ២​គ្រឿង​, គ្រឿងយន្ត​សាប​គ្រាប់ ២​គ្រឿង​, Drone ១​គ្រឿង​, គ្រឿងយន្ត​សណ្តោង ១​គ្រឿង​, និង Round Baker ២​គ្រឿង​។ 
 
​លោក វេ​ង សាខុន បានបញ្ជាក់​នាឱកាស​នោះ​ថា ការផ្ដល់​គ្រឿងយន្ត​កសិកម្ម​នេះ នឹងចូលរួម​ចំណែក ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​កសិកម្ម ចំណេញ​ពេល និង​កម្លាំង​ពលកម្ម ពិសេស​ចូលរួម​លើកកម្ពស់​ការធ្វើ​ទំនើបកម្ម​កសិកម្ម នៅ​កម្ពុជា​៕
 


 លោក វេង សាខុន នាឱកាសទទួលគ្រឿងយន្តកសិកម្មពីចិន (រូបភាពពីលោក វេង សាខុន)
 

© រក្សាសិទ្ធិដោយ thmeythmey.com