ពីនេះ ពីនោះ
សុខភាព
តែ​បៃតង និង​ក្រូចឆ្មា ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​ខ្លាំង​
07, Sep 2020 , 6:59 am        
រូបភាព
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល​អ្នក​អាច​ទទួលបាន​ពី​ការ​ញ៉ាំ​តែ​បៃតង​លាយ​ជាមួយ​ក្រូចឆ្មា​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​ក្នុង​តែ​បៃតង មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​រំលាយ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​។ នៅពេលដែល​អ្ន​កលាយជា​មួយ​ទឹក​ក្រូចឆ្មា​បន្តិច នឹង​ជួយ​អ្នក​ស្រក​ទម្ងន់​បាន​។ ជាពិសេស ក្នុង​តែ​បៃតង មាន​ផ្ទុក​វីតាមីន​សេ ថែមទាំង​មាន​ផ្ទុក​កាហ្វេ​អ៊ី​ន ដោយ​អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ថែមទាំង​អាចជួយ​កំចាត់​មេរោគ​ដែលមាន​លើ​ពោះវៀនធំ​របស់​អ្នក ព្រមទាំង​អាច​កំចាត់​កោសិកា​មហារីក​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តែ​បៃតង​នេះ អាចជួយ​អ្នក​មិន​ឲ្យ​ក្អក​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com