ពីនេះ ពីនោះ
«​ក្រូចសើច​» ជា​ថ្នាំ​ព្យាបាល ក្អក រមាស់​ក្បាល អ​ង្អែ ឈឺពោះ
22, Jun 2022 , 6:59 am        
រូបភាព
​ក្រូចសើច ជា​រុក្ខជាតិ​តូច​មធ្យម កម្ពស់​១០​ម៉ែត្រ ។ រុក្ខជាតិ​នេះ ដុះ​ដោយ​ខ្លួនឯង ឬ​គេ​ដាំ​នៅ​តំបន់​ដី​ទូល​មិន​លិច​ទឹក​។ ក្រៅពី​ស្លឹក និង​សំបក​ផ្លែ ធ្វើជា​គ្រឿង​ស្ល​ហើយ​នោះ ក្រូចសើច​ក៏​ជា​ឱសថ​ព្យាបាល​ជំងឺ​ច្រើន​មុខ​ផងដែរ​។



​បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា ស្លឹក ឬ​សំបក​ផ្លែ លាយ​ជាមួយ​រុក្ខជាតិ​ផ្សេងទៀត​ដាំ​ឆ្ពុង ជួយ​ផ្លូវដង្ហើម បំបាត់​ក្លិន​ខ្លួន ឈឺក្បាល ពិសេស​ស្ត្រី​ក្រោយ​សម្រាលកូន ក្អក ក្អួត​ឈាម ប៉ះ​ខ្ចាំ​។ ផ្លែ​កាត់​ស្លេស​ក្នុង​បំពង់ក ទឹកមាត់​ស្អិត លាង​ឈាមរដូវ បណ្ដេញ​ខ្យល់​ក្នុង​ពោះវៀន ឈឺពោះ រមាស់​ក្បាល និង​អង្កែ​។ រីឯ សំបក​ផ្លែ បណ្ដេញ​ខ្យល់​ក្នុង​ពោះវៀន ឈឺពោះ​។ ទឹក​ផ្លែ កាត់​ស្លេស​ក្នុង​បំពង់ក លាង​ឈាមរដូវ បណ្ដេញ​ខ្យល់​។​
 
​បរិមាណ​ប្រើប្រាស់ ដាំ​ផឹក ត្រាំ​ស្រា ឬ​លាយ​ជាមួយ​ឱសថ​ផ្សេងៗ ៦-១២​ក្រាម ក្នុង​មួយថ្ងៃ​៕
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​
 

Tag:
 ក្រូចសើច​
© រក្សាសិទ្ធិដោយ thmeythmey.com