បុណ្យភ្ជុំបិណ្ឌ
អត្ថបទពាណិជ្ជកម្ម
រដូវភ្ជុំបិណ្ឌ ខេមរៈ សិរីមន្ត ចេញបទ «ជូនម៉ែមួយលានខែភ្ជុំ» និងបទ «គុណពុកម៉ែ» ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូក
06, Sep 2020 , 6:13 pm        
រូបភាព
ផលិតកម្មហង្សមាស តែងចេញបទចម្រៀងថ្មីៗនិងត្រូវកាលៈទេសៈ។ ជាក់ស្តែង ផលិតកម្មដ៏លេចធ្លោមួយនេះ បាននិពន្ធបទចម្រៀងមួយចំនួន ឲ្យតារាចម្រៀងសំឡេងពីរោះ-រូបសង្ហារ ខេមរៈ សិរីមន្ត ច្រៀងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលកម្ពុជាកំពុងប្រារព្ធ។

បទថ្មី ទើបនឹងចេញនិងបង្ហើរសំនៀងដោយអ្នកចម្រៀងមិនចេះធ្លាក់ប្រជាប្រិយភាព ខេមរៈ សិរីមន្ត មានដូចជា បទជូនម៉ែមួយលានខែភ្ជុំ និង បទគុណពុកម៉ែ ជាដើម។   បទជូនម៉ែមួយលានខែភ្ជុំ គឺជាបទបែបចង្វាក់កន្រ្ទឹម។ បើបានស្តាប់បទនេះហើយ គេ អាចនឹងមានអារម្មណ៍សប្បាយស្រស់ស្រាយ និងនឹកស្រុកតែម្តង។ ឯបទគុណពុកម៉ែ ធ្វើឲ្យអ្នកស្តាប់ លន្លង់លន្លោច ហើយនឹកដល់ឪពុកម្តាយ ដ្បិតអត្ថន័យនៃបទនេះ រៀបរាប់ពីការបីបាច់និងគុណរបស់អ្នកទាំងពីរ មកលើកូនៗ។  

ក្រៅពីបទទាំងពីរនេះ ដែលច្រៀងម្នាក់ឯង លោក ខេមរៈ សិរីមន្ត នៅមានបទថ្មីមួយទៀត សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ គឺបទភ្ជុំបិណ្ឌដល់ហើយ ដែលច្រៀងរួមគ្នាជាមួយអ្នកនាង ឱក សុគន្ធកញ្ញា៕



 




Tag:
 ហង្សមាស
  បទជូនម៉ែមួយលាន
  បទគុណពុកម៉ែ
  ខេមរៈ សិរីមន្ត
© រក្សាសិទ្ធិដោយ thmeythmey.com