COVID-19
ជាតិ
ពីសៀមរាប រដ្ឋមន្ត្រីអប់រំ វាយតម្លៃវិជ្ជមានពីដំណើរការបើកសាលាឡើងវិញ
07, Sep 2020 , 10:18 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន ពិនិត្យមើល​ដំណើរការ​បើកសាលារៀនឡើង​វិញនៅ​សាលាមតេ្តយ្យ​អង្គរ ខេត្តសៀមរាប នាព្រឹក​ថ្ងៃទី​៧ ខែកញ្ញា។ ថត​ដោយ អ៊ីសា រ៉ហានី
លោក ហង់ ជួន ណារ៉ុន ពិនិត្យមើល​ដំណើរការ​បើកសាលារៀនឡើង​វិញនៅ​សាលាមតេ្តយ្យ​អង្គរ ខេត្តសៀមរាប នាព្រឹក​ថ្ងៃទី​៧ ខែកញ្ញា។ ថត​ដោយ អ៊ីសា រ៉ហានី
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា នេះ មានវត្តមាននៅខេត្តសៀមរាប ដោយលោកបានផ្តើមចុះពិនិត្យពីដំណើរការបើកសាលារៀនកម្រិតមត្តេយ្យ និងមធ្យមសិក្សារដ្ឋឡើងវិញ ក្រោយអាក់ខានអស់រយៈពេលប្រមាណ៦ខែដោយសារការរាលដាលជាសាកលនៃជំងឺកូវីដ-១៩។



ព្រលឹមស្រាងៗ លោករដ្ឋមន្ត្រីបានទៅសាលាមត្តេយ្យអង្គរ មុនបន្តដំណើរទៅពិនិត្យដំណើរនៅសាលាបឋមសិក្សាមុខនាគនៅក្រុងសៀមរាប និងវិទ្យាល័យបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងបណ្តាសាលានៅខេត្តផ្សេងទៀត។

នៅបរិវេណសាលាមត្តេយ្យអង្គរ លោក ហង់ ជួន ណារ៉ុន បានវាយតម្លៃជាវិជ្ជមានលើដំណើរការបើកសាលារៀនរដ្ឋឡើងវិញ ជាពិសេសការរៀបចំបរិស្ថាន អនាម័យសាលា បានយ៉ាងល្អបើទោះបីជាកន្លងមក មិនមានសិស្សទៅសិក្សាក៏ដោយ។

សូមទស្សនាបទសម្ភាសរវាងលោក ហង់ ជួន ណារ៉ុន ជាមួយអ្នកសារព័ត៌មាននៅបរិវេណសាលាមត្តេយ្យអង្គរ ខេត្តសៀមរាប ដូចខាងក្រោម៖



អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com