ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយចែករំលែក! មិនចេះក៏គួររៀនញ៉ាំ “ម្រះ”ល្អចំពោះសុខភាព ទប់ស្កាត់ជំងឺជាច្រើន
08, Sep 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ទោះបីជាម្រះមានរសជាតិល្វីង ប៉ុន្តែបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ថាតើបន្លែល្វីងនេះផ្ដល់ផលល្អៗអ្វីខ្លះ?


 
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមទទួលទានម្រះ ៖

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
 
នេះក៏ព្រោះតែម្រះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ Triterpenoids សារធាតុ Polyphenols និងសារធាតុ Flavonoids ដែលជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។ បន្លែល្វីងនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក ព្រមទាំងកោសិកាមហារីកផងដែរ។
 
២. ជួយឱ្យស្រកទម្ងន់
 
នេះក៏ព្រោះតែជាតិល្វីងអាចជួយបំបាត់អាការៈឃ្លានអាហារផ្អែមដែលល្អណាស់សម្រាប់អ្នកកំពុងព្យាយាមសម្រកទម្ងន់។ លើសពីនេះទៅទៀតម្រះមានផ្ទុកលក្ខណៈសម្បត្តិកាត់បន្ថយចំណង់អាហារកម្រិតស្រាលផងដែរ។ ការរួមផ្សំគ្នារវាងការរួមបញ្ចូលម្រះក្នុងរបបអាហារប្រចាំថ្ងៃ ការទទួលទានអាហារមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំអ្នកនឹងអាចស្រកទម្ងន់បានយ៉ាងប្រសើរ ហើយមានសុវត្ថិភាព។
 
៣. បញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ
 
ម្រះក៏មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយផងដែរ។ ដូច្នេះហើយការទទួលទានម្រះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាកម្រិតនៃសម្ពាធឈាមផងដែរ។
 
៤. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
 
តើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះមែនទេ? ប្រសិនបើអ្នកកំពុងប្រឈមមុខជាមួយហានិភ័យនៃបញ្ហាសុខភាពមួយនេះ ចូរព្យាយាមញ៉ាំម្រះជាប្រចាំ។ នោះក៏ព្រោះតែម្រះមានប្រសិទ្ធភាពអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនអោយឡើងខ្ពស់បានយ៉ាងប្រសើរ។
 
៥. ជួយឱ្យការស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយកាន់តែមានលក្ខណៈប្រសើរឡើង
 
នេះក៏ព្រោះតែភាពល្វីងនៃម្រះល្អណាស់ក្នុងការរក្សាសុខភាពក្រពះ ថ្លើម ប្រមាត់ និងលំពែង។ ជាលទ្ធផលដំណើរការនៃការដុតរំលាយអាហារ ព្រមទាំងការស្រូបយកសារធាតុចិញ្ចឹមនឹងមានលក្ខណៈកាន់តែប្រសើរឡើង។ រាងកាយត្រូវការសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់តាមតម្រូវការដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ។
 
៦. បន្សាបកម្ចាត់ជាតិពុលចេញពីរាងកាយ
 
បន្លែដែលមានរសជាតិល្វីងនេះនៅពេលទទួលទានជាប្រចាំនឹងមានសមត្ថភាពអាចកម្ចាត់ជាតិពុលដែលប្រមូលផ្ដុំក្នុងរាងកាយបានប្រកបដោយប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត កាទទួលទានម្រះ គឺមានអត្ថប្រយោជន៍កាន់តែពិសេសទៅទៀតសម្រាប់អ្នកដែលកំពុងព្យាយាមផ្ដាច់បារី ខណៈដែលវាអាចជួយសម្រួលដល់ការកម្ចាត់ជាតិពុលផ្សេងៗពីបារី។
 
៧. បង្កើនការរំលាយអាហារ
 
ទឹកម្រះស្រស់មានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary ដែលសម្រួលដល់ដំណើរការនៃការរំលាយអាហារអោយកាន់តែមានលក្ខណៈប្រសើរឡើង និងទប់ស្កាត់បញ្ហាទល់លាមក។ ដូច្នេះចូរព្យាយាមទទួលទានទឹកម្រះស្រស់មួយកែវជាប្រចាំ។
 
៨. ពង្រឹងសុខភាពពោះវៀន
 
មូលហេតុមួយបន្ថែមទៀតដែលអ្នកគួរទទួលទានម្រះ គឺដោយសារវាមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពពោះវៀនតាមរយៈការបង្កើនបរិមាណនៃបាក់តេរីល្អៗ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com