ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយចែករំលែក! ចង់បានសុខភាពល្អ គួរកុំរំលងគ្រាប់ពូជទាំងនេះ
08, Sep 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
គ្រាប់ពូជមួយចំនួនអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ថាតើគ្រាប់ពូជទាំងនោះមានអ្វីខ្លះ?


 
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលគ្រាប់ពូជមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. គ្រាប់ជី
 
ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ កាល់ស្យូម ជាតិសរសៃ និង phosphorus ដែលល្អណាស់សម្រាប់រក្សាសុខភាពរាងកាយ ពិសេសជួយសម្រួលដល់ការរំលាយអាហារ ព្រមទាំងកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូង។ គ្រាប់ជីក៏មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ Unsaturated ជាតិសរសៃ និងប្រូតេអ៉ីនដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមផងដែរ។
 
២. គ្រាប់ទទឹម

មានផ្ទុកកាឡូរីទាបដែលល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ លើសពីនេះទៅទៀតគ្រាប់ទទឹមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ដែលជួយកម្ចាត់រ៉ាឌីកាល់សេរី ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងជំរុញការដុតរំលាយអាហារ។
 
៣. គ្រាប់ផ្កាឈូករ័ត្ន
 
ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលជួយការពារកោសិកាមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលកាត់បន្ថយការហើម ឬការរលាកណាមួយក្នុងរាងកាយ ហើយថែមទាំងពន្លឿនការជាសះស្បើយនិងការជួសជុលស្បែកឡើងវិញផងដែរ។ គ្រាប់ផ្កាឈូករ័ត្នក៏មានផ្ទុកសម្បូរទៅដោយម៉ាញ៉េស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមនិងពង្រឹងសុខភាពឆ្អឹងគួរឱ្យកត់សម្គាល់។
 
៤. គ្រាប់ល្ពៅ
 
គ្រាប់ល្ពៅមានផ្ទុកជាតិដែកខ្ពស់ដែលជួយរក្សាស្ថេរភាពនៃកម្រិតថាមពលក្នុងរាងកាយបានពេញមួយថ្ងៃ។ គ្រាប់ពូជនេះក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលមានប្រសិទ្ធភាពដូចទៅនឹងថ្នាំបំបាត់ការឈឺចាប់ ឬការរលាក Indomethacin។ ថ្នាំ Indomethacin ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺរលាកសន្លាក់ដោយគ្មានផលប៉ះពាល់។ គ្រាប់ល្ពៅ ក៏ជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសីដែលដើរតួនាទីយ៉ាងចាំបាច់ក្នុងមុខងារប្រព័ន្ធភាពស៊ាំរាងកាយ។ លើសពីនេះទៅទៀតនោះ គ្រាប់ល្ពៅក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលជួយទប់ស្តាត់មិនឱ្យមានការបំផ្លាញកោសិកាល្អពីរ៉ាឌីកាល់សេរី ដូច្នេះកោសិកាមហារីក ឬកោសិកាមិនប្រក្រតី មិនអាចរីកលូតលាស់បានឡើយ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម phytonutrients  ដែលបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ និងសម្រួលលំហូរឈាម។ វាក៏ជាប្រភពនៃវីតាមីន E និងអាស៊ីត phenolic acids ដូចជា caffeic, hydroxybenzoic, coumaric, sinapic, ferulic, protocatechuic, vanillic និង syringic acid ដែលសុទ្ធសឹងតែជាសមាសធាតុល្អសម្រាប់សុខភាពរាងកាយទប់ស្កាត់បញ្ហាជំងឺផ្សេងៗ។
 
៥. គ្រាប់ឪឡឹក

មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុចិញ្ចឹម វីតាមីននិងជាតិរ៉ែចាំបាច់ជាច្រើនដែលល្អណាស់ចំពោះសុខភាព ហើយជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយថែមទៀត៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com