COVID-19
ជាតិ
សង្គមជាតិ
នាយកវិទ្យាល័យទួលទំពូងណែនាំសិស្សឱ្យពាក់ម៉ាស លាងដៃនឹងអាល់កុល និងរក្សាគម្លាតសុវត្ថិភាព លោក កុយ សេដា នាយកវិទ្យាល័យទួលទំពូង
× នាព្រឹកថ្ងៃចន្ទ ទី៧កញ្ញានេះ សិស្សសាលាមតេ្តយ្យដល់សិស្សសាលាមធ្យមសិក្សានៅគ្រឹះស្ថានសាធារណៈ ចាប់ផ្តើមចូលរៀនវិញក្រោយខកខនជាច្រើនខែដោយសារ COVID-19។ នៅសាលានីមួយៗ បានគោរពនូវវិធានទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។
ក្រៅពីមានរៀបចំវិធានការអនាម័យនៅបរិវេណសាលា ហើយសិស្ស និងគ្រូនៅវិទ្យាល័យទួលទំពូងក្នុងរាជភ្នំពេញជាច្រើនបានពាក់ម៉ាស និងរបាំងការពារផងដែរ។ លោក កុយ សេដា ដែលជានាយកវិទ្យាល័យទួលទំពូងនេះផ្ទាល់ បានណែនាំដល់សិស្សគ្រប់រូបមុខនៅចូលដល់ថ្នាក់រៀន គឺត្រូវតែពាក់ម៉ាស, មានទឹកអាល់កុល ឬជែលសម្រាប់លាងដៃ ជាពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីសិស្សម្នាក់ទៅម្នាក់ជាប្រចាំ។
ឈរនៅចំពោះមុខសិស្សក្នុងបរិវេណវិទ្យាល័យទួលទំពូង លោកកុយ សេដា បាននិយាយណែនាំសិស្ស តាមរយៈឃោសនាសព្ទថា ក្រៅពីមានម៉ាសសម្រាប់ពាក់ និងទឹកអាលកុលឬជែលសម្រាប់លាងដៃ ក្មួយៗ[សិស្ស] ត្រូវរក្សាគម្លាតក្នុងថ្នាក់ដោយតុមួយសិស្សអាចអង្គុយសិក្សាបានត្រឹមតែ២នាក់ទេ ខណៈមុខមានជំងឺកូវីដ-១៩ តុមួយៗមានសិស្សអង្គុយរហូតដល់៤នាក់។
«មួយបន្ទប់មានសិស្ស២៣នាក់ មាន២២នាក់ មាន២០នាក់ មាន១៨នាក់ ទៅតាមថ្នាក់រៀននីមួយៗដែលមានសិស្សតិច ឬច្រើន។ បើតាមលោកនាយកវិទ្យាល័យទួលទំពូង ការចាប់ផ្តើមចូលរៀនឡើងវិញនេះក្នុងស្ថានភាពប្រឈមនឹង COVID-19នេះ ខាងសាលាបានបំបែកថ្នាក់រៀននីមួយៗ ទៅជាពីរថ្នាក់ ឬជាបីថ្នាក់ ដោយអាស្រ័យទៅលើបរិមាណសិស្ស៕
Tag:
សិស្ស
កូវីដ-១៩
វិទ្យាល័យទួលទំពូង
© រក្សាសិទ្ធិដោយ thmeythmey.com