ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​ព្យាបាល​រោគ​ផ្សិត​លើ​ក្រចកជើង កុំ​រំលង​អត្ថបទ​នេះ​
08, Sep 2020 , 8:59 pm        
រូបភាព
​ចង់​ព្យាបាល​បញ្ហា​រោគ​ផ្សិត​លើ​ក្រចកជើង​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ព្យាបាល​បញ្ហា​រោគ​ផ្សិត​លើ​ក្រចកជើង ៖

 
១. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​អំបិល​ក្នុង​បរិមាណ ១ ពែង​ស្មើគ្នា​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ៦ ពែង​។ កូរ​ឱ្យ​សព្វ​មុននឹង​ត្រាំ​ជើង ឬ​ដៃ​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល ៣០ នាទី ២ ដង​ក្នុង​ថ្ងៃ​។​
 
២. ប្រេង​ដើម​តែ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្តក់​ប្រេង​ដើម​តែ​ប៉ុន្មាន​ដំណក់​លើ​សំឡី​ហើយ​ជូត​លើ​ក្រចក និង​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​ប្រើ​ច្រាស​ដុស​សម្អាត​ក្រចក​ចេញ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៣. ទឹក​ខ្ពុរមាត់​
 
​លាយ​ទឹក​ខ្ពុរមាត់​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ចូលគ្នា​ឱ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល ៣០ នាទី ប៉ុន្តែ​មក​ដុស​ក្រចកជើង​ថ្នមៗ​។ លាង​សម្អាត​ជើង​ចេញ រួច​ជូត​ឱ្យ​ស្ងួត​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​សារ​ឡើងវិញ ២ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ប្រេងដូង​
 
​វត្តមាន​នៃ​អាស៊ីត caprylic ជួយ​ដោះស្រាយ​បញ្ហា​ផ្សិត​លើ​ក្រចក​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ក្រោយពេល​លាង​សម្អាត​ជើង និង​ជូត​ឱ្យ​ស្ងួត ចាប់ផ្ដើម​លាបប្រេង​ដូង​លើ​ក្រចក​ដែលមាន​បញ្ហា​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com