COVID-19
ជាតិ
សុខភាព
កម្ពុជា សល់​អ្នកជំងឺ COVID-19 តែ​ម្នាក់ទៀត​ប៉ុណ្ណោះ
08, Sep 2020 , 9:19 am        
រូបភាព
​បុរស​ជនជាតិ​បារាំង​វ័យ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ បានជា​សះស្បើយ ពី​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​៨​កញ្ញា​។ បុរស​ដែលជា​សះស្បើយ​នេះ បានធ្វើឱ្យ​កម្ពុ​ជាមាន​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ទូទាំងប្រទេស​២៧៣​នាក់ ខណៈ​នៅសល់​អ្នកជំងឺ​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។


​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បុរស​ជនជាតិ​បារាំង​ដែល​បានជា​សះស្បើយ​ពី​COVID-19 ខាងលើនេះ គឺ​ត្រូវបាន​អនុ​វ​ញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ ក្រោយ​លទ្ធផល​ធ្វើតេស្ត​បង្ហាញ​អវិជ្ជមាន ចំនួន​២​ដង​។ 
 
​សូម​រម្លឹកថា បុរស​ជនជាតិ​បារាំង​រូបនេះ គឺ​ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស រកឃើញ​ជំងឺ​COVID-19 កាលពី​ថ្ងៃទី​៣០​សីហា ដោយបាន​ធ្វើដំណើរ​មក​ពី​ប្រទេស​បារាំង ហើយ​បន្ត​ជើងហោះហើរ​តាម​តៃវ៉ាន់ និង​មកដល់​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com