ជាតិ
វត្តមាន​សត្វ​ទង់​ប្រផេះ និង​ត្រដក់​ធំ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ​
08, Sep 2020 , 8:29 pm        
រូបភាព
ដោយ:
​សត្វ​ទង់​ប្រផេះ និង​សត្វ​ត្រដក់​ធំ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រទះឃើញ ពេល​ចុះ​ល្បាត នៅ​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ​២០២០​។ ប្រភេទ​សត្វ​ដែល​រស់នៅ​តំបន់ដីសើម និង​កំពុងមាន​វត្តមាន​នៅក្នុង តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុង​ខេត្តតាកែវ​។​



​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន សត្វ​ទង់​ប្រផេះ មាន​កម្ពស់​ចន្លោះ ១២៧-១៤០ សង់ទីម៉ែត្រ និង​ត្រូវបាន​គេ​ចាត់ជា​ប្រភេទ​ជិត​ទទួលរង​គ្រោះថ្នាក់​។ រីឯ​សត្វ​ត្រដក់​ធំ មាន​កម្ពស់​ចន្លោះ ១៤៥-១៥០ សង់ទីម៉ែត្រ និង​ត្រូវបាន​ចាត់ជា​ប្រភេទ «​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ EN » ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ។​
 
​ក្រសួងបរិស្ថាន​បរិស្ថាន​បញ្ជាក់ទៀតថា តាមរយៈ​ការសហការ​ជាមួយ​ដៃគូ និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅតាម​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មាន​វត្តមាន​សត្វ​ស្លាប​ប្រមាណ ៤០​ប្រភេទ រួមទាំង​សត្វ​ទង់​ប្រផេះ និង​សត្វ​ត្រដក់​ធំ​នេះដែរ​៕





រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន


© រក្សាសិទ្ធិដោយ thmeythmey.com