ជាតិ
ស្រូវ​ជាង​១៣​ម៉ឺន​ហិកតា ក្នុង​ខេត្ត​ចំនួន​១០ ប្រឈម​ខូចខាត​ដោយសារ​គ្រោះរាំងស្ងួត​
09, Sep 2020 , 8:59 am        
រូបភាព
ភ្នំពេញ​៖ ស្រូវ​សរុប​១៣៤ ៥៣២​ហិកតា ដែល​ស្ថិតក្នុង​ខេត្ត​ចំនួន​១០​នៅ​កម្ពុជា បាន​រង​ផលប៉ះពាល់ ដោយសារតែ​គ្រោះរាំងស្ងួត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​របាយការណ៍​ស្តីពី​ស្ថានភាព​ផ្ទៃដី​ប៉ះពាល់​និង​ខូចខាត​ដំណាំ​ស្រូវ​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២​កញ្ញា ឆ្នាំ​២០២០ ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម នា​ព្រឹក​ថ្ងៃទី​៨​កញ្ញា បាន​បញ្ជាក់ថា ក្នុងចំណោម​ស្រូវ​ដែល​រង​ប៉ះពាល់​ទាំង​ជាង​១៣​ម៉ឺន​ហិកតា​ខាងលើនេះ មាន​៧ ៦៨៥​ហិកតា បាន​ខូចខាត​។  
 
​ខេត្ត​ទាំង​១០​ដែលមាន​ផ្ទៃដី​ដំណាំ​ស្រូវ​កំពុង​រង​ផលប៉ះពាល់ និង​ខូចខាត​នោះ​មាន​៖ ខេត្តបន្ទាយមានជ័យ  មាន​ជាង​៨​ម៉ឺន​តោន​, កំពង់ធំ​មាន​ជាង​២,២​ម៉ឺន​ហិកតា​, ព្រៃវែង​មាន​ជាង​១,៨​ម៉ឺន​ហិកតា , សៀមរាប​មាន​ជិត​៦​ពាន់​ហិកតា​, កំពង់ចាម​មាន​ជិត​៥​ពាន់​ហិកតា​, កណ្តាល មាន​ជាង​១​ពាន់​ហិកតា​, ត្បូងឃ្មុំ មាន​៥៧៥​ហិកតា​, កែប មាន​៣០១​ហិកតា​, កំពង់ឆ្នាំង មាន​២៨៦​ហិកតា និង​មាន​ស្វាយរៀង មាន​៥០​ហិកតា​៕ 

Tag:
 ស្រូវ​
  គ្រោះរាំងស្ងួត​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com