ជាតិ
សង្គមជាតិ
យុវជន ដែលនិយាយថា អង្គរវត្តមិនមែនជារបស់ខ្មែរ ត្រូវចាប់ខ្លួន
08, Sep 2020 , 6:30 pm        
រូបភាព
រូបពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
រូបពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ក្រោមការបញ្ជារបស់លោក ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ កម្លាំងសមត្ថកិច្ច បានចុះទៅស្រាវជ្រាវនិងឈានដល់ឃាត់ខ្លួនយុវជនឈ្មោះ ញ៉ែល ធារីណា នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីរូបគេ បង្ហោះវីដេអូខ្លីមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថា អង្គរវត្តមិនមែនជារបស់ខ្មែរទេ។



ព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ បានឲ្យដឹងថា  សមត្ថកិច្ចជំនាញ កំពុងសាកសួរយុវជនរូបនេះ ដើម្បីចាត់ការតាមនីតិវិធី។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ  ចាត់ទុកការនិយាយថា អង្គរវត្តមិនមែនជារបស់ខ្មែរ គឺបង្កឲ្យប្រជាពលរដ្ឋកម្ពុជា ប្រតិកម្មទូទាំងប្រទេស ហើយបានសំណូមពរ ឲ្យសមត្ថកិច្ចចាត់ការលើយុវជនរូបនេះតាមច្បាប់ដោយមិនត្រូវលើកលែងឡើយ។

យុវជនឈ្មោះ ធារីណា និយាយដូច្នេះថា៖«ម្នាក់ៗចូលចិត្តបង្ហោះរូបប្រាសាទអង្គរវត្ត ធ្វើដូចប្រាសាទអង្គរវត្តជារបស់ខ្មែរអ៊ីចឹង តាមពិត មិនមែនរបស់ខ្មែរទេ កុំបង្ហោះពេក បើអាច សម្រាកខ្លះទៅ ឈប់បានឈប់ទៅ មិនមែនរបស់ខ្លួនទេ»។

យុវជនរូបនេះ អាយុ២៣ឆ្នាំ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕

Tag:
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com