ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! ចង់បង្កើនកម្ដៅក្នុងរាងកាយ កុំរំលងអាហារទាំងនេះ
× អាកាសធាតុត្រជាក់ចង់បង្កើនសីតុណ្ហភាពក្នុងរាងកាយ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលជួយបង្កើនកម្ដៅក្នុងរាងកាយ ៖
១. បាយអង្ករសម្រូប
ក៏មិនខុសពីអាហារដែលជាប្រភពនៃកាបូអ៊ីដ្រាតដទៃទៀតដែរ បាយអង្ករសម្រូបបញ្ចេញកាបូអ៊ីដ្រាតទៅក្នុងលំហូរឈាមយឺតៗនិងមានលំនឹងដែលជួយរក្សាកម្ដៅនិងថាមពលរាងកាយបានពេញមួយថ្ងៃ។
២. ខ្ទឹមស
ការទទួលទានខ្ទឹមសមិនត្រឹមតែជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយសម្រួលចរន្តឈាមហូរផងដែរ។ ខ្ទឹមថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់ហានិភ័យនៃជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយគួរឱ្យកត់សម្គាល់។
៣. ម្ទេសក្រហម
ភាពហឹរនៃម្ទេសនេះនឹងជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយបានឆាប់រហ័ស ព្រមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំថែមទៀត។ អ្នកអាចបន្ថែមម្ទេសក្រហមក្នុងរបបអាហារប្រចាំថ្ងៃ។
៤. ផ្លែបឺរ
ជាតិខ្លាញ់សុខភាពល្អក្នុងផ្លែបឺរនឹងជួយរក្សាកម្ដៅ ព្រមទាំងបង្កើនថាមពលក្នុងរាងកាយបានយ៉ាងប្រសើរ។
៥. តែបៃតង
ដើម្បីបង្កើនកម្ដៅនិងពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយអ្នកអាចទទួលទានតែបៃតងក្ដៅៗមួយពែង។ តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com