ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​? កុំ​រំលង​អត្ថបទ​នេះ​
09, Sep 2020 , 8:59 pm        
រូបភាព
​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​បង្ក​ឲ្យ​កើតមាន​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​មួយ​ហៅថា ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout) ។ ដើម្បី​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​នេះ ឬ​បន្ថយ​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រិ​ក ក្រៅ​ការជ្រើសរើស ឬ​រក្សាបាន​នូវ​របប​អាហារ​ត្រឹមត្រូវ​និង​ការ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ហើយ​នោះ គន្លឹះ​មួយចំនួន​ក៏​ចាំបាច់​ណាស់ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​បញ្ចុះ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឆាប់រហ័ស ៖

 
១. រួមបញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​
 
​បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ជួយ​បញ្ចុះ​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រិ​ក​ដែល​លើស​បាន​យ៉ាង​ឆាប់រហ័ស​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ឡើង​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​ក្នុង​ឈាម ចូរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង​ជាប្រចាំ​។​
 
២. កុំ​ភ្លេច​រមៀត និង​ខ្ញី​
 
​ក៏មាន​ប្រសិទ្ធភាព​សម្អាត​តម្រងនោម​គួរឱ្យកត់សម្គាល់​។ លើសពីនេះទៅទៀត​រមៀត​ក៏មាន​សមត្ថភាព​សម្អាត​ថ្លើម​និង​បន្សុទ្ធ​ឈាម​ផងដែរ​។ រមៀត​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​លាក​ដែល​ទប់ស្កាត់​ការ​រលាក​ក្នុង​តម្រងនោម រួមទាំង​ការបង្ក​រោគ​។ រីឯ​ខ្ញី​វិញ​មាន​ផ្ទុក​សារធាតុ Gingerols ដែលជា​ភ្នាក់ងារ​ប្រឆាំង​មេរោគ​បាក់តេរី​ជួយ​រារាំង​ការរីក​រាលដាល​នៃ​ពពួក​បាក់តេរី​ក្នុង​តម្រងនោម​។​
 
៣. កម្រិត​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ Purine
 
​នេះ​ក៏​ព្រោះតែ​ជាតិ Purine អាច​បង្កើន​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​រាងកាយ​។ អ្នក​មិនចាំបាច់​ឈប់​ទទួលទាន​តែម្ដង​ឡើយ គឺ​គ្រាន់តែ​កម្រិត​បរិមាណ​នៃ​ការ​ទទួលទាន​មិនឱ្យ​ច្រើនពេក​ជាការ​ស្រេច​។​
 
៤. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ការទទួល​ទាន​ទឹក​ធម្មតា​ឱ្យបាន​ច្រើន​ក្នុង​មួយថ្ងៃ​ក៏​អាចជួយ​កាត់បន្ថយ​និង​ទប់ស្កាត់​បញ្ហា​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​ក្នុង​ឈាម​ផងដែរ​។ អ្នកជំនាញ​សុខភាព​ណែនាំ​ឱ្យទទួល​ទាន​ទឹក​ប្រមាណ​ជា ២ លីត្រ ឬ ៨ កែវ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ដើម្បី​រក្សាបាន​សុខភាព​ល្អប្រសើរ​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ រួមទាំង​បញ្ហា​អាស៊ីត​អ៊ិ​យ​រិ​ក​ឡើង​ខ្ពស់​។​
 
៥. រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​
 
​មូលហេតុ​នោះ គឺ​អាស៊ីត​អ៊ុយ​រិ​ក​ក៏​ត្រូវបាន​កម្ចាត់​ចេញ​ដោយមាន​ជំនួយ​ពី​តម្រងនោម​ផងដែរ​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់ ២ លីត្រ​ក្នុង​មួយថ្ងៃ​ដើម្បី​បង្កើន​ការផលិត​ទឹកនោម​។ អ្នក​នោម​កាន់​ច្រើន​ប៉ុណ្ណា អាស៊ីត​អ៊ុយ​រិ​ក​ត្រូវបាន​បញ្ចេញ​ប៉ុន​នោះ​។​
 
៦. កុំ​រំលង​ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​កាត់បន្ថយ​អាកា​រៈ​ហើម​សន្លាក់​។​
 
៧. បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា​ភាព​ស្ត្រេ​ស​រ៉ាំរ៉ៃ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ចាប់ពី​បញ្ហា​ថប់​បារម្ភ​ដល់​ជំងឺ​ស​សៃ​ឈាម​បេះដូង​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​វា​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout) ផងដែរ​? ការ​រលាក​ក្នុង​រាងកាយ​ដែល​ភាព​ស្ត្រេ​ស​ពេក​អាច​បង្ក​ឡើយ គឺជា​អ្វីមួយ​បង្កើន​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រីក​ក្នុង​រាងកាយ​។​
 
៨. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​
 
​ក៏​មិន​ខុសពី​ស្ត្រេ​ស​ដែរ​! ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ឱ្យ​កើតឡើង​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout)​។ ម្យ៉ាងវិញទៀត​ភាពធាត់​ជ្រុល​ក៏បង្ក​បញ្ហា​ពាក់ព័ន្ធ​នឹង​កម្រិត​នៃ​អាំង​ស៊ុយ​លីន​ធ្វើឱ្យ​អ្នក​ប្រឈមមុខ​ជាមួយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ អាំង​ស៊ុយ​លីន​ច្រើន ឬ​ខ្ពស់​ពេក​ក៏​អាច​បង្កើន​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រិ​ក​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com