អត្ថបទពាណិជ្ជកម្ម
ច្រវាក់ផលិតកម្មដំឡើងដ្រូនរបស់ក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី
× ភ្នំពេញ៖ ដ្រូនកសិកម្ម បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ដែលជួយកាត់បន្ថយការលំបាករបស់ប្រជាកសិករខ្មែរ។ ក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី ចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយទុក្ខលំបាករបស់កសិករ តាមរយៈការប្រើប្រាស់ដ្រូនកសិកម្ម។ ថ្ងៃនេះ ក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី សូមបង្ហាញជូននូវច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន ក្នុងការដំឡើងដ្រូនសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
ដ្រូនកសិកម្ម ដែលជួយសម្រាលទុក្ខលំបាករបស់ប្រជាកសិករ អាចប្រើសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត ឬជី លើដំណាំច្រើនប្រភេទ។ លោក ឡេង សុខលី ប្រធានក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី លើកឡើងថា ដ្រូនកសិកម្មនេះ ធ្វើឲ្យចំណេញពេលវេលា ថវិកា និងមិនប៉ះពាល់ដល់សុខភាពរបស់កសិករ។
ក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី មានគ្រឿងបន្លាស់គ្រប់គ្រាន់ក្នុងការជួសជុល និងផ្លាស់ប្ដូរជូនអតិថិជន ដែលទិញដ្រូនកសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី ក៏មានក្រុមការងារឆ្លើយតបរាល់ចម្ងល់របស់អតិថិជន និងមានការបង្រៀនដល់អតិថិជនដែលទិញដ្រូនទៅប្រើប្រាស់។ សម្រាប់ដ្រូនកសិកម្មនេះ អ្នកមិនចេះភាសាអង់គ្លេសក៏អាចប្រើប្រាស់បានផងដែរ។
ក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី មានលក់ដ្រូនកសិកម្ម សម្ភារសម្រាប់ដ្រូនកសិកម្ម ជួសជុលដ្រូនកសិកម្ម និងមានបង់រំលស់ក្នុងតម្លៃសមរម្យ ដោយគ្រាន់តែបង់ ៣០ភាគរយមុនតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៤៤៥ ៤៥៦ / ០៧០ ៨៨៨៨ ៧១ / ០៧១ ២២២ ៧៧ ៧៥៕
© រក្សាសិទ្ធិដោយ thmeythmey.com