COVID-19
អន្តរជាតិ
ការសាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ផ្អាក​បន្ទាប់ពី​អ្នកចូលរួម​ម្នាក់​ធ្លាក់ខ្លួន​ឈឺ​
10, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ លោក Neal Browning ទទួល​វ៉ាក់សាំង​សាកល្បង​សម្រាប់​បង្ការ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០២០ នៅឯ​មណ្ឌល​សុខភាព​មួយ​ក្នុង​ក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន​។​
​រូប​ឯកសារ​៖ លោក Neal Browning ទទួល​វ៉ាក់សាំង​សាកល្បង​សម្រាប់​បង្ការ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០២០ នៅឯ​មណ្ឌល​សុខភាព​មួយ​ក្នុង​ក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន​។​
ដោយ: VOA
​ការសាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ មួយ​ប្រភេទ​ដែល​គេ​សង្ឃឹមទុក​ថា​បានទទួល​ជោគជ័យ​ជាងគេ​នោះ ត្រូវបាន​ផ្អាក​ទៅវិញ បន្ទាប់ពី​អ្នកចូលរួម​សាកល្បង​ម្នាក់​ធ្លាក់ខ្លួន​ឈឺ​។​

 
​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca បានប្រកាស​ពី​ការផ្អាក​ការសាកល្បង នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ផ្តល់​ទៅ​ឲ្យ​គេហទំព័រ​ព័ត៌មាន​វេជ្ជសាស្ត្រ Stat News ចុះផ្សាយ​ព័ត៌មាន​នេះ​នៅ​ថ្ងៃ​ពុធ​។​
 
​ពុំមាន​សេចក្តី​ពិស្តារ​ច្រើន​ទាក់ទង​នឹង​សេចក្តីប្រកាស​នេះ​ទេ ប៉ុន្តែ​ការចុះផ្សាយ​នេះ​បាន​ឲ្យ​ដឹងថា អ្នកចូលរួម​ក្នុងការ​សាកល្បង​វ៉ាក់សាំង​សញ្ជាតិ​អង់គ្លេស​ម្នាក់ មាន​បញ្ហា​រលាក​ឆ្អឹងខ្នង​។ គេ​រំពឹងថា​បុរស​នោះ​នឹង​ជាសះស្បើយ​វិញ​។​
 
​ពុំមាន​ការបង្ហាញ​ណាមួយ​ដែលថា ការធ្លាក់​ខ្លួន​ឈឺ​របស់​អ្នកជំងឺ​រូបនោះ​ជាប់​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ការពារ​នោះទេ ហើយ​ការផ្អាក​ការធ្វើ​តេស្ត​វ៉ាក់សាំង​សាកល្បង​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​វេជ្ជបណ្ឌិត Alexander Edwards ដែលជា​អ្នកជំនាញ​ខាង​ប្រព័ន្ធ​ប្រឆាំង​មេរោគ នៃ​សាកលវិទ្យាល័យ Reading របស់​ប្រទេស​អង់គ្លេស ដែល​បាន​និយាយ​ជាមួយ​វី​អូ​អេ​កាលពី​ថ្ងៃ​ពុធ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com