ជាតិ
សង្គមជាតិ
វិបត្តិកូវីដ ធ្វើឲ្យប្រាក់ខែកម្មករ ឡើងបាន២ដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ២០២១
× បន្ទាប់ពីចរចាជាមួយគ្នាប៉ុន្មានលើរួចមក ភាគីទាំងបី គឺរដ្ឋាភិបាល និយោជក និង សហជីពតំណាងកម្មករ បានសម្រេចចុងក្រោយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយរក្សាប្រាក់ខែរបស់កម្មករ-កម្មការិនីផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំំពាក់និងស្បែកជើង សម្រាប់ឆ្នាំ២០២១ នៅត្រឹម «១៩០ដុល្លារ» ដដែល ដូចឆ្នាំ២០២០នេះ។
លោក សោម អូន មេសហជីពគាំទ្ររដ្ឋាភិបាល ដែលបានចូលរួមក្នុងកិច្ចប្រជុំចុងក្រោយនេះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបន្ថែម២ដុល្លារទៀត ដូច្នេះ ប្រាក់ខ្មែរគោលរបស់កម្មករ-កម្មការិនីផ្នែកវាយនភ័ណ្ឌ កើនដល់ «១៩២ដុល្លារ» សម្រាប់ឆ្នាំ២០២១ ដោយលើសពីប្រាក់ខែក្នុងឆ្នាំ២០២០នេះ «២ដុល្លារ»។
លោក លើកឡើងថា ការមិនអាចដំឡើងប្រាក់ខ្មែរជូនកម្មករ-កម្មការិនី សម្រាប់ឆ្នាំ២០២១ គឺដោយសារតែកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ-១៩ ដូចប្រទេសដទៃដែរ។ លោក មានប្រសាសន៍ថា៖«[១៩២ដុល្លារហ្នឹង] មិនច្រើនទេ តែយើង អាចទទួលយកបាន បើយើង យល់ថា យើង មានវិបត្តិសេដ្ឋកិច្ច»។
លោក បន្ថែមថា ប្រទេសនានាក្នុងតំបន់ ក៏មិនបានដំឡើងប្រាក់ខែជូនកម្មករ-កម្មការិនីដែរ។ លោក បន្តថា ប្រទេសខ្លះ ថែមទាំងកាត់បន្ថយប្រាក់ខែ១០ភាគរយពីកម្មករ-កម្មការិនីទៅទៀត តែកម្ពុជា មិនធ្វើដល់ថ្នាក់នេះឡើយ។
កាលពីឆ្នាំ២០១៩ ប្រាក់ខែរបស់កម្មករ-កម្មការិនី គឺ១៨២ដុល្លារ និងត្រូវដំឡើងដល់១៩០ដុល្លារ ក្នុងឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com