ជាតិ
សង្គមជាតិ
លោក ម៉ែន លី ពី​ឧ​ត្ត​រ​មានជ័យ ទៅកាន់​ជា​ស្នងការ​នគរបាល​កំពង់​ធំ​ជំនួស​លោក អ៊ុក កុសល
10, Sep 2020 , 8:29 pm        
រូបភាព
នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​(ខាងឆ្វេង) និង លោក ម៉ែន លី (ខាងស្ដាំ) ក្នុងពិធីផ្ទេរភាកិច្ចជាស្នងការនគរបាលខេត្តកំពង់ធំ ថ្ងៃទី៩ កញ្ញា ២០២០។ (រូបពី គេហទំព័រអគ្គស្នងការនគរបាលជាតិ)
នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​(ខាងឆ្វេង) និង លោក ម៉ែន លី (ខាងស្ដាំ) ក្នុងពិធីផ្ទេរភាកិច្ចជាស្នងការនគរបាលខេត្តកំពង់ធំ ថ្ងៃទី៩ កញ្ញា ២០២០។ (រូបពី គេហទំព័រអគ្គស្នងការនគរបាលជាតិ)
​ភ្នំពេញ​៖ លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​ផ្ទេរ​ភា​កិច្ច​ទៅកាន់​តំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​វិញ បន្ទាប់ពី​ក្រសួង​សម្រេច​បញ្ចប់​តំណែង​របស់លោក អ៊ុក កុសល អតីត​ស្នងការ​នគរបាល​កំពង់​។

 
 
​បើតាម​ការចេញ​ផ្សារ​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ សម្ដេច ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ​បាន​ផ្ទេរ​ភា​កិច្ច​របស់ លោក ម៉េ​ន លី មកកាន់​តំណែង​ជា​ស្នងការ​នៅ​ខេត្តកំពង់ធំ ហើយក៏​បានតែងតាំង​លោក ហួត សុធី ស្នងការ​រ​នគរបាល​សៀមរាប ជា​ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ​។ ការផ្ទេរ​ភា​កិច្ច​និង​តែងតាំង​នេះ ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ថ្ងៃទី​៩​កញ្ញា ដោយមាន​ការចូលរួម​ពី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ 
 
​ការផ្ទេរ​ភា​កិច្ច​ឲ្យ​លោក ម៉ែន លី មកកាន់​តំណេ​ង​ជា​ស្នងការ​នគរបាល​កំពង់​ធំ​នេះ ធ្វើឡើង​បន្ទាប់ពី​ការបញ្ចប់​តំណែង​និង​ទម្លាក់​ស័ក្តិ​របស់លោក អ៊ុក កុសល​។ ការសម្រេច​របស់​ក្រសួងមហាផ្ទៃ ធ្វើឡើង​ដោយសារ​រកឃើញថា លោក អ៊ុក កុសល បាន​ប្រព្រឹត្ត​បទល្មើស​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​នគរបាល​នារី​។ 
 
​នេះ​បើតាម​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ហើយ​បញ្ជាក់​បន្ថែមថា លោក អ៊ុក កុសល ត្រូវ​ត្រូវបាន​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ផ្កាយ​២ (​ឧ​ត្ត​ម​សេនីយ៍​ទោ​) មក​នៅត្រឹម​ស័ក្តិ​៥ (​វរសេនីយ៍ឯក​) ហើយ​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​ទម្លាក់​ស័ក្តិ​២​ថ្នាក់​ថែមទៀត (​អាច​នៅត្រឹម​ស័ក្តិ​៣)៕

Tag:
 សង្គម​
  ស្នងការ​នគរបាល​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com