អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈ​បែបណា ដែល​ពុទ្ធបរិស័ទ​និយម​យកទៅ​ប្រគេន​ព្រះសង្ឃ នា​រដូវ​ភ្ជុំបិណ្ឌ​បែបនេះ​?
11, Sep 2020 , 9:32 am        
រូបភាព
​ពុទ្ធបរិស័ទ​ខ្មែរ​ខ្លះ បានរៀបចំ​ចង្ហាន់ ភេសជ្ជៈ និង​សាដក និង​ខ្លះទៀត​កំពុង​ត្រៀម​ទេយ្យទាន​ទាំងនេះ ដើម្បី​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​ដល់​ញាតិ​របស់​ពួកគេ​ដែល​បាន​ចែក​ឋាន​ទៅ​ផង និង​ដើម្បី​ព្រះសង្ឃ​ឆាន់ ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ផង​។​
 
​ក្នុងចំណោម​ភេសជ្ជៈ​ជាច្រើន​នៅលើ​ទីផ្សារ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហាក់​ត្រូវប៉ាន់​ខ្លាំង សម្រាប់​ពុទ្ធបរិស័ទ ទិញ​យកទៅ​ប្រគេន​ព្រះសង្ឃ ក្រោម​មូលហេតុ​ដ៏​ពិសេស​។​


 
​លោកស្រី ន​ន់ ពិសី អ្នកលក់​ចាបហួយ​នៅ​ម្តុំ ចំការ​ដូង ដែល​បានរៀបចំ​សាដក់​សម្រាប់​លក់​ផងដែរ​នោះ បាន​ឲ្យ​ដឹងថា​៖ «​អ្នកទិញ​ភាគច្រើន​ទិញ​ទឹក​សុទ្ធ ជាមួយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ព្រោះ​អី​គាត់​គិតថា ព្រះសង្ឃ​សិង​មិន​គ្រប់ ហើយ​ធ្វើការ​ហត់​ពេញ​មួយថ្ងៃ​។ ដល់​អីចឹង​ទៅ គាត់​ច្រើនតែ​ទិញ​អី​ដែល​ប៉ូវ​កម្លាំង ផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​ព្រះសង្ឃ ព្រោះថា​ប្រគេន​ទៅ ព្រះអង្គ​ដឹង​តែ​ឆាន់​ហើយ​»​។ 
 
​ឆ្លើយតប​នឹង​សំនួ​រថា ហេតុអ្វី​បានជា​ត្រូវ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើម្បី​ប្រគេន​ព្រះសង្ឃ លោក វ៉ាត វណ្ឌ អ្នកដំណើរ​ដែល​ឈប់​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទាំង​កេសៗ នៅឯ​ទីតាំង​លក់​ប្រូ​ម៉ូ​សិ ន​ម្តុំ​ផ្សា​របឹង​បៃតង បាន​និយាយថា​៖ «​វើក WURKZ នេះ ខ្ញុំ​ទិញ​ទុក​យកទៅ​វត្ត​ខ្លះ និង ហូប​ខ្លួនឯង​ខ្លះ​។ ទីមួយ ដោយសារ​ព្រះអង្គ​អត់​អាច​ឆាន់​ល្ងាច​ទេ អីចឹង​ទៅ លោក​ក៏​អស់កម្លាំង​ដែរ ព្រោះ​ត្រូវ​ងើប​តាំងពីព្រឹក​ព្រហាម​។ ទី​ពីរ ចង់​ថាបើ​ទិញ​វើក ទៅ​ក៏ត្រូវ​ម្យ៉ាងដែរ ព្រោះ​មាន​រង្វាន់​ច្រើន បើ​ព្រះអង្គ​គាស់​ត្រូវ ខ្ញុំ​ក៏ដូចជា​បាន​បុណ្យ​បន្ថែមទៀត​ដែរ​»​។ 


 
​ទឹក​គឺជា​សារធាតុ​ដ៏​សំខាន់បំផុត ជួយ​ទ្រទ្រង់​ដល់​សារពាង្គកាយ​របស់​មនុស្ស មិន​ថា​គ្រហស្ថ ឬ​បព្វជិត​នោះទេ​។ ការទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ជួយ​រក្សារ​តុល្យភាព​ទឹក​ក្នុង​ខ្លួន មិន​ថា​អ្នក​បំពេញការងារ​ធ្ងន់ ឬ ស្រាល ហើយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក៏បាន​ក្លាយជា​ជម្រើស​ភេសជ្ជៈ​បន្ថែម ដែល​មិន​ត្រឹមតែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ពង្រឹងស្មារតី ទប់ទល់​នឹង​ភាព​ងងុយ និង​អស់កម្លាំង​បាន​ផងដែរ​៕
 






(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com