ពេលទៅញ៉ាំអីនៅហាងម្តងៗ ក្រៅពីអាហារឆ្ងាញ់ហើយនោះ ប្រាកដជាត្រូវកាសេវាកម្មល្អ ព្រោះថាពេលដែលយើងមានអារម្មណ៍ល្អ យើងក៏ញ៉ាំអាហារដោយក្ដីរីករាយដែរ ហើយប្រាកដជាចង់ត្រឡប់ទៅកាន់កន្លែងហ្នឹងម្ដងទៀតនៅថ្ងៃក្រោយ។
បុគ្គលិកគ្រប់រូបរបស់ The Coffee Club ត្រូវបានទទួលការហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ ទៅលើសេវាកម្មបម្រើជូនអតិថិជន។
ជាក់ស្តែង ក្រុមការងារ FoodBuzz បានឆ្លងកាត់ដោយផ្ទាល់ ដោយបុគ្គលិកមានអាកប្បកិរិយាទន់ភ្លន់ និងរួសរាយរាក់ទាក់ ចំពោះអតិថិជនទាំងពេលស្វាគមន៍ បម្រើម្ហូបអាហារ ការប្រាស្រ័យទាក់ទង ក៏ដូចជាការថ្លែងអំណរគុណផងដែរ។
អ្វីដែលពិសេស និងគួរឲ្យកត់សម្គាល់ជាងគេ ចំពោះសេវាកម្មល្អឥតខ្ចោះនៅទីនេះ គឺការបម្រើសេវារបស់ពួកគេត្រូវបានធ្វើឡើងក្នុង ៦ ដំណាក់កាលធំៗរួមមាន ៖
1- អតិថិជនគ្រប់រូបត្រូវបានទទួលរាក់ទាក់ស្វាគមន៍ ប្រកបដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់។
2- រាល់ការកុម្ម៉ង់ត្រូវបានទទួល និងកត់ត្រាដោយម៉ត់ចត់ និងយកចិត្តទុកដាក់។
3- ការបម្រើម្ហូបអាហារ និងភេសជ្ជៈ ត្រូវបានធ្វើឡើងជាមួយស្មារតីប្រុងប្រយ័ត្ន។
4- ក្រោយពេលអាហារត្រូវបានដាក់ជូនហើយ បុគ្គលិកនឹងធ្វើការសាកសួរនូវមតិយោបល់ ក៏ដូចជាសំណូមពរផ្សេងៗថាតើលោកអ្នកពេញចិត្តនូវសេវាកម្ម ឬ ទេ? តើមានបញ្ហាអ្វី ឬ អត់? ហើយពួកគេនឹងផ្តល់ជូននូវដំណោះស្រាយសមស្របណាមួយភ្លាមៗ។
5- ផ្ដល់ដំណោះស្រាយ ឬ ដោះស្រាយបញ្ហាជូនអតិថិជនភ្លាមៗ។ រួចសួរបញ្ជាក់បន្ថែមប្រសិនបើមានបញ្ហាអ្វីផ្សេងទៀត។
6- ការគោរពថ្លែងអំណរគុណដោយភាតរភាពចំពោះអតិថិជន។
មក The Coffee Club អ្នកនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងសេវាកម្មតាមស្ដង់ដារ៕
(អត្ថបទពាណិជ្ជកម្ម)