ជាតិ
សុខភាព
ជំងឺបម្រុងក្រឡាភ្លើង អាចកើតលើស្ត្រីពពោះដំបូង និងស្ត្រីវ័យចំណាស់ ឬអ្នកកើតទឹកនោមផ្អែម និងតម្រង់នោមរ៉ាំរ៉ៃ
× ភ្នំពេញ៖ «ជំងឺបម្រុងក្រឡាភ្លើង» ជាជំងឺមួយដែលឆក់យកជីវិតស្ត្រីមានផ្ទៃពោះ លំដាប់ទីពីរបន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាល។ លោកវេជ្ជបណ្ឌិត ប៉ិច សុធី បានប្រាប់សារព័ត៌មានថ្មីៗថា ស្ត្រីដែលប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើង មានស្ត្រីពពោះដំបូង, ស្ត្រីដែលមានកូននៅវ័យចំណាស់ ឬស្ត្រីខ្សត់កូន,អ្នកមានជំងឺតម្រង់នោមរ៉ាំរ៉ៃ និងមានជំងឺទឹកនោមផ្អែម អំឡុង និងមុនពេលពពោះជាដើម។ ជំងឺនេះកើតនៅពេលស្ត្រីមានគ័ភ៌ លើសពី២០សប្ដាហ៍ឡើងទៅ ដោយមានរោគសញ្ញា ឈឺក្បាល ស្រវាំងភ្នែក រោយក ឈឺដើមទ្រូង និងហើមជើងដៃ ឬមុខ។ នេះបើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យដូចតទៅ៖
Tag:
ជំងឺ
បម្រុងក្រឡាភ្លើង
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com