អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​ក្រសួង​អប់រំ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបើក​ដំណើរការ​សាកលវិទ្យាល័យ​ឡើងវិញ​
11, Sep 2020 , 5:06 pm        
រូបភាព
​នា​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅនេះ គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​ជាន់ខ្ពស់ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អញ្ជើញ​ទស្សនកិច្ច និង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបើក​ដំណើរការ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​ឡើងវិញ​។ ប្រតិភូ​ក្រសួង​អប់រំ ដឹកនាំ​ដោយ លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ក្រុមការងារ​បច្ចេកទេស​ផងដែរ​។​
 
​លោក​រដ្ឋលេខាធិការ និង​ប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ ការរៀបចំ និង​ត្រៀមលក្ខណៈ របស់​សាកលវិទ្យាល័យ ក្នុងការ​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្តង់ដារ​អនាម័យ ក៏ដូចជា​វិធានការ​ក្នុងការ​ការពារ​សុខភាព (SOP) ។ ជាមួយគ្នានេះដែរ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​កោតសរសើរ លើ​ការប្តេជ្ញាចិត្ត របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក្នុងការ​ចែករំលែក​ព័ត៌មាន និង​ការអប់រំ អំពី​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ 


 
​ប្រតិភូ​ជាន់ខ្ពស់ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏មាន​សេចក្តីសោមនស្ស​រីករាយ​ផងដែរ ជាមួយ នឹង​ការត្រួតពិនិត្យ​លើ​ប្រព័ន្ធ​សិក្សា​អន​ឡាញ ដែល​អនុញ្ញាត​ឲ្យ​និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មានឱកាស​បន្ត​ការសិក្សា​របស់ខ្លួន បាន​រហូត​ជិត ១៥ ០០០ ម៉ោង ក្នុង​រយៈពេល​៦​ខែ ចុងក្រោយ​នេះ​។​
 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏​សូម​គោរព​ថ្លែងអំណរគុណ លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមការងារ​បច្ចេកទេស ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ និង​ផ្តល់​កិ​តិ្ត​យស​ចុះ​ធ្វើ​អធិការកិច្ច នៅ​បរិវេណ​សាកលវិទ្យាល័យ ដើម្បី​ត្រៀមខ្លួន​ក្នុង​ការបើក​ដំណើរការ​ឡើងវិញ ក្នុងដំណាក់កាល​ទី​២​នេះ​។ គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មាន​សេចក្តីសោមនស្ស​រីករាយ ដែល​សាកលវិទ្យាល័យ បាន​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់ សម្រាប់ និស្សិត ក៏ដូចជា​បុគ្គលិក សាស្ត្រាចារ្យ ដើម្បី​ត្រៀមខ្លួន ក្នុង​ការបើក​ដំណើរការ​សាកលវិទ្យាល័យ​ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះ​។ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ គឺជា​សាកលវិទ្យាល័យ​មួយ ក្នុងចំណោម​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត នៅ​កម្ពុជា ដែល​នឹងត្រូវ​បានអនុញ្ញាត ឲ្យ​បើក​ដំណើរការ​ឡើងវិញ​។​
 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ និង​រង់ចាំ​ស្វាគមន៍ សិស្ស និស្សិត​យ៉ាង​កក់ក្តៅ ក្នុង​ការវិល​ត្រឡប់មក​សាកលវិទ្យាល័យ​វិញ ទៅតាម​គន្លង​សិក្សា​ថ្មី ប្រកបដោយ​ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ធានា​ក្នុងការ​រក្សា​អនាម័យ​ខ្ជាប់ខ្ជួន ដើម្បី​ប្រយុទ្ធប្រឆាំង​រាល់​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩៕
































 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com