ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
បក្សីប៉ាកខ្ទៀវស្លាបខៀវ មានច្រើននៅតាមតំបន់ព្រៃនៃប្រទេសកម្ពុជា
12, Sep 2020 , 9:30 am        
រូបភាព
ដោយ:
ប៉ាកខ្ទៀវស្លាបខៀវ Blue-winged Pitta ជាប្រភេទក្រុមបក្សី ដែលសម្បូរច្រើននៅតាមតំបន់ព្រៃនៃប្រទេសកម្ពុជា ហើយវាមានវត្តមាន តែនៅរដូវប្រាំងប៉ុណ្ណោះ។ បក្សីនេះ មានទំហំចាប់ពី១៨-២០.៥ សង់ទីម៉ែត្រ។

 
នៅពេលពេញវ័យ វាមានបន្ទូលក្បាលឆ្នូតខ្មៅ, ចិញ្ចើមនិងបំពង់កពណ៌ស, ខ្នងពណ៌បៃតង, និងមានចំណុចសៗលើស្លាបទាំងសងខាង។ ពេលមិនទាន់ពេញវ័យវិញ ក្បាល និងផ្នែកខ្នងរបស់វា មានពណ៌ស្រអាប់។ នេះបើតាមក្រសួងបរិស្ថាន។
 
ក្រសួងបរិស្ថានបានបញ្ជាក់ថា បក្សីប្រភេទនេះចូលចិត្តរស់នៅតាមព្រៃស្រោង ព្រៃចម្រុះ និងព្រៃប្ញស្សី។ ការបន្តពូជរបស់ប៉ាកខ្ទៀវស្លាបខៀវ គឺចាប់ពីខែមេសា រហូតដល់ខែសីហា៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com